ជាតិ
សេដ្ឋកិច្ច
ក្រុមការងារ​ផ្នែក​ឯកជន​ទាំង​១៣​ដែល​អាច​ពិភាក្សា​ជាមួយ​ក្រុមការងារ​រប​ស់​រដ្ឋាភិបាល​
29, Mar 2019 , 4:04 pm        
រូបភាព
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ ខែមីនា បានចេញ​សេចក្តីសម្រេច ស្តីពី​ការទទួលស្គាល់​ជា​ផ្លូវការ នូវ​ស​មាសភាព​ក្រុមការងារ​ទាំង​១៣ ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ។ ក្រុមការងារ​ដែល​ស្នើ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា មាន​សិទ្ធិ​ចូលរួម​ពិភាក្សា​ដើម្បី​ប្រមូលផ្តុំ​នូវ​រាល់​បញ្ហា​ជា​គន្លឹះ​សម្រាប់​លើកឡើង​ជាមួយ​ក្រុមការងា​រ​រាជរដ្ឋាភិបាល​ទៅតាម​វិជ្ជាជីវៈ​នីមួយៗ​។​



​បើតាម​ប្រការ​៣​នៃ​សច​ក្តី​សម្រេច សមាសភាព​ក្រុមការងារ​ទាំង​១៣ នឹងត្រូវ​បញ្ចប់​អាណ​ត្តិ​របស់ខ្លួន​នៅពេល​សហប្រធាន​ថ្មី​ចូល​ជំនួស តាមរយៈ​ការជ្រើសរើស​ស្របតាម​នីតិវិធី​កំណត់​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​។​

អត្ថបទទាក់ទង

​ក្រុមការងារ​ទាំង​១៣ ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន មាន​សមាសភាព​ដូចខាងក្រោម ៖
១.​ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​៖ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជា​សហប្រធាន



២. ក្រុមការងារ​ផ្នែក​ទេសចរណ៍​៖ លោក លូ ម៉េង ជា​សហប្រធាន



៣. ក្រុមការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​៖ លោក តែ តាំង​ប៉រ ជា​សហប្រធាន

៤.​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​៖ លោក ប្រេដ​តុ​ន ស្កា​រ៉ូ​នី ជា​សហប្រធាន




៥.​ក្រុមការងារ​ផ្នែក​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​៖ លោក អ៊ិន ចាន់នី ជា​សហប្រធាន


៦. ក្រុមការងារ​ផ្នែក​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​៖ លោក សូ ងួន ជា​សហប្រធាន




៧.​ក្រុមការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​នាំចេញ និង​កិច្ច​ការសម្រួល​ពាណិជ្ជកម្ម​៖ លោក វ៉ាន់ ស៊ូ​អៀង ជា​សហប្រធាន


៨. ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​៖ លោក​ឧកញ៉ា ណា​ង សុធី ជា​សហប្រធាន




៩.​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​៖ លោក សុខ ពុ​ទ្ធី​វុ​ធ ជា​សហប្រធាន


១០.​ក្រុមការងារ​ផ្នែក​ថាមពល និង​ធនធាន​រ៉ែ​៖ លោក អ៊ុន យុ​ទ្ធី ជា​សហប្រធាន




១១. ក្រុមការងារ​ផ្នែក​អប់រំ​៖ លោក ហេង វ៉ាន់ដា ជា​សហប្រធាន


១២.​ក្រុមការងារ​ផ្នែក​សុខាភិបាល​៖ លោក តាន់ គឹម​ម៉េង ជា​សហប្រធាន




១៣. ក្រុមការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​៖ លោក លី ហួរ ជា​សហប្រធាន



Tag:
 ឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com