Fulham ជា​ក្រុមទី​២​បន្ទាប់ពី Huddersfield ដែល​ធ្លាក់​ចេញពី Premier League
កីឡាអន្តរជាតិ
អន្តរជាតិ
Fulham ជា​ក្រុមទី​២​បន្ទាប់ពី Huddersfield ដែល​ធ្លាក់​ចេញពី Premier League
03, Apr 2019 , 10:05 am        
រូបភាព
 
Fulham បាន​ក្លាយជា​ក្រុមទី​២​បន្ទាប់ពី Huddersfield Town ដែល​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Watford ៤-១ នា​ការប្រកួត​នៅ​រាត្រី​ថ្ងៃទី​២ ខែមេសា​។ Cardiff City ដែល​ស្ថិតក្នុង​តំបន់​ត្រូវ​កាត់ចោល​ដែរនោះ​ត្រូវ​ប្រជែង​ជាមួយ Burnley, Southampton និង Brighton & Hove Albion សម្រាប់​ការប្រកួត​ដែល​នៅ​សេសសល់​។​

​ឆ្លងកាត់​ការប្រកួត​៣៣​លើក Fulham រកបាន​តែ​១៧​ពិន្ទុ ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​កាត់​ចេញពី​លី​គ​កំពូល​រដូវ​កាល​ក្រោយ​ស្វ័​ប្រវត្តិ ដ្បិត​តាម​ពីក្រោយ​ពិន្ទុ Burnley ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ ចំនួន​១៦​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៥​លើក​ទៀត​ប៉ុណ្ណោះ​។​
  
 
Fulham ទើប​ឡើង​ទៅលេង​នៅ Premier League នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​ឈ្នះ​ប្រកួត​ជម្រុះ Play-off នៅ​ក្របខណ្ឌ​ទី​២ Championship​។ 
 
​នេះ​ជាការ​ខកចិត្ត​មួយ​សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Fulham នេះ​បើ​ទោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​រហូតដល់​១០០​លាន​ផោន (១៣១​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការទិញ​កីឡាករ​មក​ពង្រឹង​ក្រុម​ចំនួន​១២​នាក់​ក៏ដោយ​។​
 
​ដោយឡែក​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ខ្លាំង​ដើម្បី​បន្ត​ដង្ហើម​លេង​នៅ​ក្របខណ្ឌ​កំពូល​រដូវ​កាល​ក្រោយ​ទៀត​នោះ​រួមមាន Cardiff City មាន​២៨​ពិន្ទុ ក្នុង​៣១​ប្រកួត Burnley មាន​៣៣​ពិន្ទុ ក្នុង​៣២​ប្រកួត Southampton ៣៣​ពិន្ទុ ក្នុង​៣១​ប្រកួត និង Brighton & Hove Albion មាន​៣៣​ពិន្ទុ ក្នុង​៣០​ប្រកួត​៕​

 

Tag:
 បាល់ទាត់​
  Premier League
  Fulham
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម