រថភ្លើង​ចំនួន​៤​ទូ របស់​ថៃ បាន​បញ្ជូនមក​កម្ពុជា​ហើយ​
ជាតិ
រថភ្លើង​ចំនួន​៤​ទូ របស់​ថៃ បាន​បញ្ជូនមក​កម្ពុជា​ហើយ​
19, Apr 2019 , 10:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ រថភ្លើង​ចំនួន​៤​ទូ ដែល​រដ្ឋាភិបាល​ថៃ នឹង​ប្រគល់ជូន​កម្ពុជា បាន​បញ្ជូន​មកកាន់​ស្ថានីយ​ប៉ោយប៉ែត​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៩ មេសា ដើម្បី​សាកល្បង និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។​រថភ្លើង​មួយ​ខ្សែ​នេះ មាន​ចំនួន​៤​ទូ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​៣២០​នាក់ ។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

 
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា លើ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​ថៃ ជូន​រដ្ឋាភិបាល​កម្ពុជា នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២២ មេសា​។ ក្នុង​ពិធី​នោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​នឹង​ជិះ​រថភ្លើង​ពី​ស្ថានីយ​បាន​ខ្លង​លឹក​របស់​ថៃ មកកាន់​ស្ថានីយ​ប៉ោយប៉ែត​ទៀតផង​។​
 
​ក្រៅពី​គម្រោង​ជិះ​រថភ្លើង​រួមគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​នេះ ភាគី​ទាំងពីរ​ក៏មាន​របៀបវារៈ​រួមគ្នា​ដែរ ដោយ​ក្នុងនោះ​រួមមាន ទី​១ ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)  ទី​២ ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥៕
 

Tag:
 រថភ្លើង​
  ថៃ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com