កំណាព្យ
ជាតិ
បុណ្យ​!
22, Apr 2019 , 6:59 am        
រូបភាព
ដោយ:
​បទ ពាក្យ​៧



​បុណ្យ ព្រះ​លោក​ថា​អំពើ​ល្អ​ ​បុណ្យ ទោះ​មាន​ក្រ​ក៏​ធ្វើបាន​
​បុណ្យ កើត​ពី​ចិត្ត​យើង​គ្រប់​ប្រាណ​ ​បុណ្យ នាំ​ឆ្ងាយ​ឋាន​ថោក​អប្រិយ​។​
 
​បុណ្យ បាន​បើ​យើង​ចេះ​ខ្មាស​បាប​ ​បុណ្យ មិនចេះ​សាប​លើករាសី​
​បុណ្យ មិនបាច់​បន់​បារមី​ ​បុណ្យ គឺ​អ្វីៗ​យើង​អ្នក​សាង​។​
 
​បុណ្យ កើត​ពី​ចិត្ត​ដែល​ស្មោះស​ ​បុណ្យ ព្រោះ​ចិត្តល្អ​ជួយ​អ្នក​ខាង​
​បុណ្យ ជួយ​សង្គម​នាំ​សំណាង​ ​បុណ្យ ជួយ​អ្នក​សាង​ផុត​ហ្មងសៅ​។​
 
​បុណ្យ សាង​ស្ពាន​ថ្នល់​ផ្តល់​សាលា​ ​បុណ្យ តាម​សាសនា​ជួយ​ប្រដៅ​
​បុណ្យ ជួយ​បង្រៀន​ដល់​អ្នកខ្លៅ​ ​បុណ្យ នេះ​ព្រះ​ហៅ ធម្មទាន​។​
 
​បុណ្យ មួយ​ព្រះ​ឲ្យ​ធ្វើ​ខែភ្លឺ​ ​បុណ្យ ត្រចៀក​ឮមាត់​នៅ​ឃ្លាន​
​បុណ្យ ជួយ​ម៉ែឪ​មិន​បំពាន​ ​បុណ្យ នេះ​ផល​មាន​ហុច​ហាក់​ស្តែង​។​
 
 
​បុណ្យ កើត​ពី​ការចេះ​រំលែក​ ​បុណ្យ ឃើញនឹងភ្នែក​ច្បាស់​មិន​ក្លែង​
​បុណ្យ អាច​ធ្វើបាន​គ្រប់កន្លែង​ ​បុណ្យ ព្រះ​សម្តែង​តែង​ឈ្នះ​បាប​៕
 

Tag:
 ​ជាតិ កំណាព្យ ប៉ាកកា​ខ្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com