សិស្ស​ពូកែ​ថ្នាក់​ទី​១២៖ ស្រី​ខ្លាំង​អក្សរ​សិ​ល្បិ៍ ប្រុស​ពូកែ​គណិត ខណៈ​ព្រៃវែង​នៅតែ​នាំមុខ​រូបវិទ្យា​
ជាតិ
សិស្ស​ពូកែ​ថ្នាក់​ទី​១២៖ ស្រី​ខ្លាំង​អក្សរ​សិ​ល្បិ៍ ប្រុស​ពូកែ​គណិត ខណៈ​ព្រៃវែង​នៅតែ​នាំមុខ​រូបវិទ្យា​
29, Apr 2019 , 5:39 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៨ ខែមេសា បានចេញ​ប្រកាស​ស្តីពី​ការទទួលស្គាល់​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរ​សិ​ល្បិ៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ឆ្នាំ​២០១៩​នេះ​។ សិស្ស​ពូកែ ដែល​ក្នុង​មួយ​មុខវិជ្ជា​មាន​១០​នាក់​នោះ ត្រូវបាន​ជ្រើសរើស​ចេញពី​សម័យ​ប្រឡង​ថ្ងៃទី​២២ ខែមេសា នៅ​ខេត្តសៀមរាប​។​

​មិន​ខុសពី​ថ្នាក់​ទី​៩​ឡើយ ជ័យលាភី​លេខ​១​មុខវិជ្ជា​អក្សរ​សិ​ល្បិ៍​ខ្មែរ​សម្រាប់​ថ្នាក់​ទី​១២ ក៏បាន​ទៅលើ​សិស្ស​ពី​ខេត្តកណ្តាល​ផងដែរ​។ ជ័យលាភី​នោះ គឺ​សិស្សស្រី តែ ហេង​លី ពី​វិទ្យាល័យ​សុវណ្ណ​ភូមិ ខណៈ​សិស្សស្រី បាន ឧស្សាហ៍ ពី​វិទ្យាល័យ​ព្រៃ​ព្នៅ ខេត្តព្រៃវែង បាន​លេខ​២ និង​សិស្សស្រី ម៉េង គឹម​ឡៃ ពី​វិទ្យាល័យ​ហ៊ុន សែន ភូមិ​ថ្មី ខេត្តរតនគិរី បាន​លេខ​៣​។ ក្នុងចំណោម​ជ័យលាភី​ទាំង​១០ មាន​សិស្ស​ប្រុស​តែ​ពីររូប​ប៉ុណ្ណោះ​។​

​សម្រាប់​មុខវិជ្ជា​គណិតវិទ្យា ជ័យលាភី​ទាំង​១០​រូប សុទ្ធតែជា​សិស្ស​ប្រុស ដោយ សាន គឹម​ស័ង ពី​វិទ្យាល័យ​ព្រះសីហនុ ខេត្តកំពង់ចាម បាន​លេខ​១ ប៉ែន និ​ធិ ពី​វិទ្យាល័យ​ហ៊ុនសែន សេរីភាព ខេត្តកណ្តាល​បាន​លេខ​២ និង អន ឧសា ពី​វិទ្យាល័យ​អន្តរជាតិ​ស្មា​ធ​ឃី​ដ ខេត្តសៀមរាប បាន​លេខ​៣ ។ ជ័យលាភី​៧​រូប​ទៀត មកពី​តាកែវ ភ្នំពេញ (២​រូប​) បាត់ដំបង ស្វាយរៀង កណ្តាល និង​ក្រចេះ​។​
 
​សិស្ស​ពី​ខេត្តព្រៃវែង មិន​ត្រឹមតែ​បាន​លេខ​១ នៅ​ថ្នាក់​ទី​៩​នោះទេ កម្រិត​ថ្នាក់​ទី​១២ ក៏​នាំមុខគេ​ផងដែរ​។ សិស្សស្រី ឈ្មោះ កុ​ច តុលា ពី​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង បាន​លេខ​១ ដោយ​នាំមុខ ម៉ុក យ៉ុង ពី​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន ដងទង់ ខេត្តកំពត និង សេង លាង​ហាក់ ពី​វិទ្យាល័យ​ព្រះ​មុ​នី្ន​វង្ស ខេត្តបាត់ដំបង​។ ជ័យលាភី​៧​រូប​ទៀត មាន​៤​រូប​ពី​ភ្នំំ​ពេញ ខណៈ​បាត់ដំបង ព្រៃវែង និង​កំពត មាន​ម្នាក់ៗ​បន្ថែមទៀត​។​

​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា សិស្ស​ពូកែ​ទាំងនោះ​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​ម្នាក់​១​ច្បាប់ ហើយ​អ្នក​បាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៣ ទទួលបាន​មេដាយ​ម្នាក់​មួយគ្រឿង​។​
 
​សម្រាប់​ប្រាក់រង្វាន់ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា​ចំនួន​៣​លាន​៥​សែន​រៀល លេខ​២ ទទួលបាន​៣​លាន​២​សែន​រៀល លេខ​៣ បាន​២​លាន​៩​សែន​រៀល លេខ​៤ បាន​២​លាន​៦​សែន​រៀល លេខ​៥ បាន​២​លាន​៣​សែន​រៀល លេខ​៦​បាន​២​លាន​រៀល លេខ​៧ បាន​១​លាន​៧​សែន​រៀល លេខ​៨​បាន​១​លាន​៤​សែន​រៀល លេខ​៩ បាន ១​លាន​១​សែន​រៀល និង​លេខ​១០ បាន ៨​សែន​រៀល រួមទាំង​ថវិកា ឬ​វត្ថុ​ផ្សេងៗ​ពី​សប្បុរសជន​៕

Tag:
 អប់រំ​
  សិស្ស​ពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com