ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពិធី​ប្តូរ​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ឧសភា
08, May 2019 , 2:57 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ
រូបពីហ្វេសប៊ុកលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពិធី​ប្តូរ​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ឧសភា ក្រោម​វត្តមាន​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ តំណែង​របស់លោក សួន បរ​វ អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវ​ជំនួស​ដោយ​លោក អ៊ំ រាត្រី អភិបាលរង​ខេត្ត​។​

 
​លិខិត​របស់​ក្រសួងមហាផ្ទៃ បានសម្រេច​កំណត់​យក​ថ្ងៃទី​១០ ឧសភា រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​ជំនួស​នេះ​។ ការផ្ទេរ​តំណែង​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ​សុំ​ព្រះអង្គ ដក​លោក សួន បរ​វ ចេញពី​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​ដាក់​លោក អ៊ំ រាត្រី ជំនួស​វិញ​។​
 
​ការថ្វាយ​សំណើ​នេះ គឺធ្វើឡើង​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ស្នេហារ​រវាង​លោក សួន បវរ និង នារី​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ​។ ថ្មីៗ​នេះ មាន​នារី​ម្នាក់ បាន​បង្ហោះ​រូប​របស់​នាង​ជាមួយ​លោក សួន បរ​វ នៅលើ​បណ្តាញ​សង្គម ហើយ​អះអាងថា នាង និង លោក សួន បវរ ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com