ជាតិ
២៥ខេត្ត/រាជធានី
លក់​អន្សមអាំង តែ​អ្នកស្រី ជា រ៉ា អាច​ផ្គត់ផ្គង់​ឲ្យ​កូន​២​នាក់​រៀន​សាកលវិទ្យាល័យ និង​ម្នា​ក់រៀន​នៅ​វិទ្យាល័យ​
20, May 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ម៉ៅ​សេទុង ប្រាកដជា​បានឃើញ​មាន​កន្លែង​លក់​នំអន្សម​អាំង​៣​កន្លែង នៅ​ទល់មុខ​ស្ថានទូត​ចិន​។ អ្នកស្រី ជា រ៉ា ជា​អ្នក​នំអន្សម​អាំង​ម្នាក់​នៅទីនេះ ប្រមាណ​១៧​ឆ្នាំ​មកហើយ​។ អ្នកស្រី ជា រ៉ា បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា របរ​តាម​ចិញ្ចើមថ្នល់​មួយ​នេះ បាន​ជួយ​ឲ្យ​អ្នកស្រី រ៉ា មានលទ្ធភាព​ផ្គត់ផ្គង់​ការសិក្សា​កូន​២​នាក់​នៅ​សាកលវិទ្យាល័យ និង​ម្នាក់ទៀត​នៅ​វិទ្យាល័យ រួម​នឹង​ការចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។​



​ទោះជា​អន្សមអាំង​នៅមុខ​ស្ថានទូត​ចិន ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​មិនដែល​ដាច់​ក្តី ប៉ុន្តែ​អ្នក​ប្រកប​របរ​នេះ កំពុង​បារម្ភ​ពី​ការបាត់បង់​កន្លែង​លក់ ដោយសារ​មាន​គម្រោង​សាងសង់​មួយ ដែល​ត្រូវមាន​ច្រកចេញចូល ចំ​ទីតាំង​ដែល​ពួកគេ​កំពុង​លក់​។ ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រី ជា រ៉ា នៅមាន​សង្ឃឹម​លក់​នៅទីនេះ​បន្តទៀត ព្រោះ ម្ចាស់​គម្រោង​បាន​សន្យា​ឲ្យ​អ្នកស្រី បន្ត​ប្រក​បរបរ​តូចតាច​នេះ ក្រោយ​សាងសង់​រួចរាល់​៕ 


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖
 
 
  




 
 

Tag:
 ​អន្សមអាំង​
 ​ទូត​ចិន​
  ផ្លូវ​ម៉ៅ​សេទុង​
© រក្សាសិទ្ធិដោយ thmeythmey.com