កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា និង Esoh Omogba របស់ណាហ្គា ឈ្នះពានប្រចាំខែឧសភា លោក មាស ចាន់ណា និងកីឡាករ Esoh Omogba ទទួលពានរង្វាន់ប្រចាំខែ ដែលប្រគល់ដោយលោក ម៉ា ភារ៉ា។ រូបថត CNCC
× លោក មាស ចាន់ណា គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ រីឯកីឡាករ Esoh Omogba របស់លោក ក៏បានជាប់ជាកីឡាករល្អនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ប្រចាំខែឧសភា ផងដែរ។
កាលពីខែឧសភា កន្លងមក ក្រុមណាហ្គាវើលដ៏ ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា ស្គាល់ជ័យជម្នះ ៤លើកជាប់ៗគ្នា ដោយគ្មានការធ្លាយសំណាញ់ទីវិញមួយគ្រាប់ណាឡើយ។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Omogba គឺជាកីឡាករដែលរកបានគ្រាប់បញ្ចូលទី៤ប្រកួតជាប់ៗគ្នា។
Omogba រកបាន១គ្រាប់ក្នុងជ័យជម្នះ ៣-០ លើភ្នំពេញក្រោន ១គ្រាប់ពេលឈ្នះអគ្គិសនី ៣-០, ១គ្រាប់ពេលឈ្នះអង្គរថាយហ្គឺរ ៤-០ និង៧គ្រាប់ពេលបំបាក់ខេត្តកំពង់ចាម ១៨-០ ហើយបច្ចុប្បន្ន គេមានគ្រាប់បាល់បញ្ចូលទីសរុប១២គ្រាប់។
លោក ម៉ា ភារ៉ា ប្រធានផ្នែកផ្សព្វផ្សាយព័ត៌មាន នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចែកពានរង្វាន់ដល់លោក មាស ចាន់ណា និងកីឡាករ Esoh Omogba នាអំឡុងពេលណាហ្គាវើលដ៍ ត្រូវប្រកួតសប្តាហ៍ទី១១ជាមួយក្រុមយុវជនបាទី នាថ្ងៃទី១៥ ខែមិថុនា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com