Robben បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ត្រឹម​អាយុ​៣៥​ឆ្នាំ​
កីឡាអន្តរជាតិ
អន្តរជាតិ
Robben បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ត្រឹម​អាយុ​៣៥​ឆ្នាំ​
05, Jul 2019 , 7:19 pm        
រូបភាព
Arjen Robben ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅត្រឹម​អាយុ​៣៥​ឆ្នាំ នៅក្រោយ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់ពី​កិច្ចសន្យា​របស់គេ​ជាមួយ Bayern Munich ត្រូវ​បញ្ចប់​។​


 
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ បាន​ចាក​ចេញពី​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Bundesliga កាលពី​ខែមិថុនា ឆ្នាំ​២០១៩ ស្រប​ពេលដែល​រូបគេ​មាន​បញ្ហា​របួស​ស្ទើរ​ពេញ​មួយ​រដូវ​កាល​មុន​។​
Robben បាន​ប្រកប​អាជីព​នេះ​រយៈពេល​១៩​ឆ្នាំ​មកហើយ ដោយ​ក្នុងនោះ​ក្រុម​ដំ​បួង​ដែល​គេ​លេង​ឲ្យ FC Groningen នៃ​លី​គ​លំដាប់​កំពូល​ហូ​ឡង់ មុនពេល​ទៅ​ចូលរួម​ជាមួយ PSV Eindhoven, Chelsea, Real Madrid និង​ចុងក្រោយ Bayern Munich​។​
 
​ក្នុងចំណោម​ក្រុម​ដែល Robben លេង​ឲ្យ​គឺ​សុទ្ធតែ​បាន​លើក​ពាន​ទាំងអស់ ជាពិសេស​គឺ​ជួយ Bayern ឈ្នះ Bundesliga រហូតដល់​ទៅ​៨​លើក រួមទាំង Champions League ១​លើក​ផង បន្ទាប់ពី​ជួយ Chelsea លើក​ពាន Premier League ចំនួន​ពីរលើក និង​ឈ្នះ Li Liga ជាមួយ Real Madrid ម្តង​។​
 
​សម្រាប់​ជម្រើសជាតិ​ហូ​ឡង់ Robben បង្ហាញខ្លួន​បាន​៩៦​លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣៧​គ្រាប់ ក្នុង​នោះបាន​ជួយ​ក្រុម​រហស្សនាម​ទឹកក្រូច​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​នៃ​ពានរង្វាន់ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

Tag:
 Arjen Robben
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com