ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ កម្ពុជា ចាប់បានលុយជាង៧លានដុល្លារហើយ ដែលគ្មានប្រភពច្បាស់លាស់ សមត្ថកិច្ចកម្ពុជា ចាប់បានលុយជាង៣លានដុល្លារ ពីជនជាតិចិន កាលពីខែមេសា ឆ្នាំ២០១៩ (រូបពីនគរបាលជាតិ)
× មកដល់ពេលនេះ សមត្ថកិច្ចកម្ពុជា ចាប់បានលុយជាង៧លាន៤សែនដុល្លារហើយ ពីជនបរទេស ដោយលុយទាំងនោះ ត្រូវសន្និដ្ឋានថា គ្មានប្រភពច្បាស់លាស់។ នេះជាការលើកឡើងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់អ្នកកាសែត ក្រោយចាកចេញពីពិធីអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
សម្តេចរដ្ឋមន្ត្រី មានប្រសាសន៍ថា លុយទាំងនោះ ត្រូវរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវរកប្រភពដើម ថាត្រឹមត្រូវឬមិនត្រឹមត្រូវ។ បើតាមសម្តេច សមត្ថកិច្ច ចាប់បានលុយទាំងនោះ ពីជនបរទេសមិនតិចជាង៥ករណីនោះទេ។
ចំណែក ជនបរទេស ដែលនាំលុយទាំងនោះចូលមកម្ពុជា កំពុងជាប់ឃុំ និងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ សម្តេចរដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«តែកាលណា យើងរកឃើញបទល្មើសហើយ យើង នឹងផ្តន្ទាទោស»៕
Tag:
ស ខេង
លុយខុសច្បាប់
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com