ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ កម្ពុជា ចាប់បាន​លុយ​ជាង​៧​លាន​ដុល្លារ​ហើយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​
12, Jul 2019 , 7:19 pm        
រូបភាព
សមត្ថកិច្ចកម្ពុជា ចាប់បានលុយជាង៣លានដុល្លារ ពីជនជាតិចិន កាលពីខែមេសា ឆ្នាំ២០១៩ (រូបពីនគរបាលជាតិ)
សមត្ថកិច្ចកម្ពុជា ចាប់បានលុយជាង៣លានដុល្លារ ពីជនជាតិចិន កាលពីខែមេសា ឆ្នាំ២០១៩ (រូបពីនគរបាលជាតិ)
ដោយ: ថ្មីៗ
​មកដល់ពេលនេះ សមត្ថកិច្ច​កម្ពុជា ចាប់បាន​លុយ​ជាង​៧​លាន​៤​សែន​ដុល្លារ​ហើយ ពី​ជនបរទេស ដោយ​លុយ​ទាំងនោះ ត្រូវ​សន្និដ្ឋានថា គ្មាន​ប្រភព​ច្បាស់លាស់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​អ្នកកាសែត ក្រោយ​ចាក​ចេញពី​ពិធី​អបអរសាទរ​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣០ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) នា​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។


 
​សម្តេច​រដ្ឋមន្ត្រី មានប្រសាសន៍ថា លុយ​ទាំងនោះ ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ប្រភពដើម ថា​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ​។ បើតាម​សម្តេច សមត្ថកិច្ច ចាប់បាន​លុយ​ទាំងនោះ ពី​ជនបរទេស​មិនតិចជាង​៥​ករណី​នោះទេ​។ 
 
​ចំណែក ជនបរទេស ដែល​នាំ​លុយ​ទាំងនោះ​ចូល​ម​កម្ពុជា កំពុង​ជាប់ឃុំ និង​ស្ថិតក្នុង​ចំណាត់ការ​របស់​តុលាការ​។ សម្តេច​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា​៖«​តែ​កាលណា យើង​រកឃើញ​បទល្មើស​ហើយ យើង នឹង​ផ្តន្ទាទោស​»៕ 

Tag:
 ស ខេង​
  លុយ​ខុសច្បាប់​
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com