ទូក​ពឹង​ទឹក​
កំណាព្យ
ពីនេះ ពីនោះ / មិនយល់...!
ទូក​ពឹង​ទឹក​
11, Aug 2019 , 1:59 pm        
រូបភាព
រូបថត AFP
រូបថត AFP


​បទ ជាប់​ទង
 
 
​កើតជា​ទូក កុំ​ភ្លូក​ភ្លេច គេច​បំប្លែង​
​ទឹក​ជួយ​ស្តែង ក្រែង​ទឹក​ខឹង តឹង​តេះតះ​
​ទូក​អណ្តែត ហេតុ​ព្រោះ​ទឹក នឹក​គុណ​ខ្លះ​
​ខ្ពស់​ហើយ​ផ្លាស់ ច្រាស់​ច្រិមច្រុម កុំ​អួតអាង​។​
 
​ទឹក​មិន​ស្តី ហី​នៅ​ស្ងៀម ត្រៀម​ស្រេច​ហើយ​
​ទូក​កន្តើយ ឆ្លើយតប​ជាក់ ភ្ញាក់​ក្រញាង​
​ទឹក​ទម្លាក់ ទាក់​ទម្លាយ វាយ​វ៉ូងវ៉ាង​
​ទូក​ធ្លាប់​ចាង អាង​អុង​អាត់ ស្ងាត់ស្ងៀម​ស្ងាប​។ 
 
​ទឹក​ដូច​រាស្ត្រ ពាស​ពារ​ពាំង ឃាំង​ឃុំគ្រង​
​តែងតាំង​រង ផ្គង​ផ្គូ​ផ្គាប់ រាប់​ដរាប​
​បើ​ភ្លេច​រាស្ត្រ ចៀស​មិន​ក្បែរ ស្រែ​ឆ្អេះឆ្អាប​
​មន្ត្រី​បាប ដាប​បុណ្យស័ក្តិ ដាក់​ខ្លួនឯង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com