កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជា​ចាញ់​សិង្ហ​បុរី ១-០ តែ​ក្រុម​ទាំងពីរ រួមជាមួយ​ថៃ ត្រូវ​ហាលអាវ​
13, Aug 2019 , 6:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បាន​បាត់បង់​ឱកាស​ទៅកាន់​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ចាញ់​សិង្ហ​បុរី ១-០ សម្រាប់​ជំនួប​លើក​ទី​៤​នៅក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship នៅ​កីឡដ្ឋាន Thong Nhat Stadium ក្រុងហូជីមិញ ប្រទេសវៀតណាម នា​ថ្ងៃទី​១៣ ខែសីហា នេះ​។



អត្ថបទទាក់ទង


​ឆ្លងកាត់​ការប្រកួត​បួន​លើក កម្ពុជា​ចាញ់​៣​លើក និង​ឈ្នះ​១​លើក ដូច្នេះ មិនមាន​ពិន្ទុ​គ្រប់គ្រាន់​ឆ្ពោះទៅកាន់​វគ្គ​ខ្វែង​នោះឡើយ​។ ដោយឡែក​សិង្ហ​បុរី ដែល​រកបាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៦៦ ក៏​មិនអាច​ឡើងទៅ​វគ្គ​នោះដែរ ដោយ​ពួកគេ​មាន​ត្រឹម​៤​ពិន្ទុ​ពី​ការប្រកួត​៤​លើក​។​

​ការ​កាត់ផ្តាច់​ក្តីសង្ឃឹម​របស់​កម្ពុជា សិង្ហ​បុរី ក៏ដូចជា​ថៃ​នោះ កើតឡើង​បន្ទាប់ពី​ម៉ាឡេស៊ី បាន​យកឈ្នះ​អូស្ត្រាលី ៣-០ នា​ការប្រកួត​គូ​ដំបូង​នៅថ្ងៃនេះ​។ អូស្ត្រាលី និង​ម៉ាឡេស៊ី មាន​៩​ពិន្ទុ​ស្មើគ្នា ពី​ការប្រកួត​៤​លើក ដោយ​ម្ចាស់ផ្ទះ​វៀតណាម ជា​ក្រុម​តែមួយគត់​ដែល​អាច​ប្រជែង​យក​កៅអី​ជាមួយ​ក្រុម​ទាំងពីរ​។​

​ជម្រើស​១១​នាក់​ដំបូង​កម្ពុជា​៖ វីរៈ ដា​រ៉ា (​អ្នកចាំទី​), អាត អូន​តូច​, ជុង មករា (​ប្រធាន​ក្រុម​), ញឹម លី​ហួរ​, ជា សុខ​ម៉េង​, លឹម ពិសុទ្ធ​, ធី លៀង​, មិត្ត សា​ម៉ើ​យ​, មិន រតនៈ​, កែវ ឧ​ត្ត​ម​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង​។ កីឡាក​បម្រុង​ដែល​បាន​ចូល​លេង​៖ វុ​ធ តុលា​, សៀន សុ​ភ័​ក្ត្រា​, សៀង ច​ន្ធា​៕


Tag:
 AFF U18 Championship
  U18 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com