មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​ផ្ទុះ​ហ្គាស​នៅ​សៀមរាប​
ជាតិ
សង្គមជាតិ
មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​ផ្ទុះ​ហ្គាស​នៅ​សៀមរាប​
14, Aug 2019 , 8:09 pm        
រូបភាព
រូបពីហ្វេសប៊ុក លោក ទិត្យ ណារ៉ុង ស្នងការដ្ឋានខេត្តសៀមរាប
រូបពីហ្វេសប៊ុក លោក ទិត្យ ណារ៉ុង ស្នងការដ្ឋានខេត្តសៀមរាប
​ភ្នំពេញ​៖ មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ផ្ទុះ​ហ្គាស​នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង នៅ​ម្តុំ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​ពេទ្យ​នាគ​ទេព សង្កាត់​សាលា​កំរើក ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ សីហា​។ នេះបើតាមព័ត៌មានបឋម ពីមន្ទីរព័ត៌មានខេត្តសៀមរាប។

 
​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​មាន សន្តិសុខ​ឯកជន ធ្វើការ​នៅ​ហាង​បញ្ចូល​ហ្កា​ស​រថយន្ត​១​នាក់ មន្ត្រីនគរបាល​ខេត្ត​១​នាក់ ឈ្មោះ ហួត មុនី​ពិសាខ រងរបួស​ធ្ងន់  និង​ជនជាតិ​បរទេស​ជា​ស្ត្រី​២​នាក់​។​ជនបរទេស​ទាំង​២​នាក់​នេះ ជា​អ្នកដំណើរ​ជិះ​ម៉ូតូ​ឆ្លងកាត់​កន្លែងកើតហេតុ​។ បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ដោយឡែក លោក ហួត មុនី​ពិសាខ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ ព្រោះ​រងរបួស​ធ្ងន់​។ 
 
​ប្រភព​ដដែល បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង បាន​ចូលទៅ​ដាក់​ហ្គាស​នៅ​កន្លែងកើតហេតុ ស្រាប់តែ​មួយសន្ទុះ ក៏​ឮសូរ​ផ្ទុះ​ហើយ​ចេញ​ជា​អណ្តាតភ្លើង​ឡើង បណ្តាលឱ្យ​ផ្ទះ​អ្នកជិតខាង​រង​ការខូចខាត ដោយ​បែក​កញ្ចក់​ខ្ទេច​នៅក្នុង​ផ្ទះ ។ ពលរដ្ឋ​ក្បែរ​នោះ​ក៏បាន​នាំគ្នា​ជួយ​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ដែរ ប៉ុន្តែ​ដោយសារ​សន្ទុះ​នៃ​ហ្គាស ធ្វើឱ្យ​វា​ឆាបឆេះ​កាន់តែខ្លាំង ទើប​ពួកគាត់​នាំគ្នា​រត់​យក​ឥ​វ៉ាន់​រៀងៗ​ខ្លួន​ចេញពីផ្ទះ​៕
 

Tag:
 ប៉ូលិស​
  ហ្គា​ស​
 ​សៀមរាប​)
© រក្សាសិទ្ធិដោយ thmeythmey.com