កីឡាជាតិ
ជាតិ
អបអរសាទរ​! ITF កម្ពុជា​បាន​មេដាយប្រាក់​ពិភពលោក​១​ទៀតហើយ សរុប​មាស​១ ប្រាក់​២
29, Aug 2019 , 8:06 pm        
រូបភាព
ប៊ុលហ្គារី៖ ​ក្រុម​កីឡាករ​កម្ពុជា ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រកួត​បច្ចេកទេស​ពិសេស (Special Technique) ជាក្រុម ពី​ព្រឹត្តិការណ៍ ITF Taekwondo World Championship នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី នា​ថ្ងៃនេះ​។ ម្ចាស់ផ្ទះ​ប៊ុលហ្គារី​បាន​មេដាយមាស រីឯ​ក្រិ​កបាន​មេដាយ​សំរឹទ្ធ​។​



អត្ថបទទាក់ទង


​នេះ​ជា​មេដាយប្រាក់​ទី​២​ដែល​កម្ពុជា​ទទួលបាន​ពី​ព្រឹត្តិការណ៍​ពិភពលោក ពោលគឺ​ភ្លាមៗ បន្ទាប់ពី​កីឡាករ​វ័យក្មេង បួន ចាន់ថា​រ៉ាត់ បាន​មេដាយប្រាក់​ទី​១ ក្នុងការ​ប្រកួត​ទម្ងន់​៤៥​គីឡូក្រាម​។ សរុប​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ កម្ពុជា​ទទួលបាន​មេដាយមាស​១ និង​ប្រាក់​២ ដោយ​មេដាយមាស រក​បានជា​ប្រវត្តិសាស្ត្រ​ពី​សំណាក់​កីឡាករ ប៉ាល់ ជីវ័ន នា​ថ្ងៃ​បើកឆាក​៕


Tag:
 ITF
© រក្សាសិទ្ធិដោយ thmeythmey.com