អាជ្ញាធរខេត្ត​កំពង់ចាម ត្រៀម​ម៉ាស៊ីនបូមទឹក​ចេញពី​ក្រុង ខណៈ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​
ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរខេត្ត​កំពង់ចាម ត្រៀម​ម៉ាស៊ីនបូមទឹក​ចេញពី​ក្រុង ខណៈ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​
04, Sep 2019 , 5:48 pm        
រូបភាព
​កំពង់ចាម​៖ នៅ​ល្ងាច​ថ្ងៃទី​ថ្ងៃទី​០៤ ខែកញ្ញា​នេះ ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ត្រៀម​ម៉ាស៊ីន​២​គ្រឿង ដើម្បី​បូមទឹក​ចេញពី​លូ​មួយចំនួន​នៅតាម​មាត់ទន្លេ នៃ​ក្រុង​កំពង់ចាម ខណៈ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​កាន់តែ​ខ្ពស់​។ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ឡើងដល់​១៣.៦៩​ម៉ែត្រ ពោលគឺ​កើនឡើង ០.៩​ម៉ែត្រ បើ​ធៀប​ទៅនឹង​កម្ពស់​ទឹក​កាលពីពេល​ព្រឹក ខណៈពេលដែល​សញ្ញាណ​ប្រកាសអាសន្ន​ស្ថិតនៅ​កម្ពស់​ទឹក ១៥.២០​ម៉ែត្រ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​មន្ទី​ធនធានទឹក និង​ឧតុនិយម​របស់​ខេត្តកំពង់ចាម​។​

 
​នៅ​ព្រឹក​ថ្ងៃទី​៤ កញ្ញា​ដដែល ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្នុងករណី​បាក់​ច្រាំង​ទ​នេ្ល ស្ថិតនៅ​ភូមិ​ជ្រោយក្របៅ​ទី​២ ឃុំ​រកាអារ ស្រុក​កងមាស ដែលមាន​បណ្តោយ ៣៥០​ម៉ែត្រ និង​ទទឹង ៥​ម៉ែត្រ​ផងដែរ​៕ 
 

(រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)


© រក្សាសិទ្ធិដោយ thmeythmey.com