ជាតិ
បាក់ឌុប
បាក់​ឌុប​២០១៩៖ និទ្ទេស A ភាគច្រើន​នៅ​ភ្នំពេញ បន្ទាប់មក​សៀមរាប បាត់ដំបង តាកែវ​...
09, Sep 2019 , 11:48 am        
រូបភាព
រូបថត៖ ក្រសួងអប់រំ
រូបថត៖ ក្រសួងអប់រំ
ដោយ: ថ្មីៗ
​ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ពី​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ បន្ត​នាំមុខគេ​លើ​ចំនួន​សរុប បន្ទាប់មក សៀមរាប បាត់ដំបង តាកែវ  និង​បណ្តា​ខេត្ត​ផ្សេងទៀត​។​



អត្ថបទទាក់ទង


រាជធានី-ខេត្ត សរុប​២១ មាន​សិស្ស​ដែល​ប្រឡងជាប់និទ្ទេស A។ ក្នុងចំណោម​និទ្ទេស A ៤៤៣​នាក់ រាជធានី​ភ្នំពេញ មាន​១៤១​នាក់ សៀមរាប ៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​៕


Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com