អន្តរជាតិ
Angelina Jolie ទម្លាយ​ពី​គុណ​តម្លៃ​ដែល​លោកស្រី​បង្រៀន​កូនៗ
11, Sep 2019 , 8:29 am        
រូបភាព
លោកស្រី Angelina Jolie និងកូនៗទាំង ៦នាក់
លោកស្រី Angelina Jolie និងកូនៗទាំង ៦នាក់
ដោយ:
​តារា​សម្តែង​អាមេរិក លោកស្រី Angelina Jolie បាន​ទម្លាយ​ពី​មេរៀន​ដ៏​មានតម្លៃ ដែល​លោកស្រី បង្រៀន​ដល់​កូនៗ​។ លោកស្រី​មានកូន​៦​នាក់ ដែល​ក្នុងនោះ Maddox អាយុ ១៨​ឆ្នាំ​, Pax ១៥​ឆ្នាំ​, Zahara ១៤​ឆ្នាំ​, Shiloh ១៣ ចំណែក Vivience និង Knox អាយុ ១១ ឆ្នាំ​ដូចគ្នា​។



​ឆ្លើយ​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​ទស្សនា​វ​ដ្តី​បារាំង Hello! នៅ​ថ្ងៃទី​៩ កញ្ញា  លោកស្រី Angelina និយាយថា គុណ​តម្លៃ​ដែល​លោកស្រី​បង្រៀន​ដល់​កូនៗ គឺមាន​ដូចជា ការធ្វើ​អំពើ​ល្អ​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ​, ការចេះ​ដាក់ខ្លួន​, ហើយ​យល់ដឹង​ពី​សេរីភាព​ដែល​ខ្លួន​មាន​និង​ពេញចិត្ត​នឹង​វា​។ បន្ថែម​ពីនេះ ពួកគេ​ត្រូវ​ប្រាកដថា​ចេះ​ជួយ​យកអាសា​អ្នកដទៃ ព្រមទាំង​ហ៊ាន​ទទួលកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ព្រោះថា​ជាម​នុស្ស​គ្មាន​នរណា​ឥតខ្ចោះ​ឡើយ​។

​ជាមួយ​គុណ​តម្លៃ​ទាំងអស់​នេះហើយ លោកស្រី Angelina លើកឡើងថា នៅពេល​ពួកគេ​ធំធាត់​ឡើង លោកស្រី​មើលឃើញថា កូនៗ​លោកស្រី​ជា​បុគ្គល​រឹងប៉ឹង ប៉ុន្តែ​ព្រម​បើក​ចិត្ត​ទទួល​គំនិត​អ្នកដទៃ​។  លោកស្រី ក៏​ប្រឹងប្រែង​បង្កើត​គំរូ​ល្អៗ​សម្រាប់​ពួកគេ ជាអាទិ៍ មាន​សណ្ដាន​ចិត្តល្អ និង​ចេះ​ទន់ភ្លន់​ដាក់​អ្នកដទៃ ដូច​ម្តាយ​លោកស្រី ដែលជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ និង​មានការ​អធ្យាស្រ័យ​ខ្ពស់​។

អត្ថបទទាក់ទង

បន្ថែម​ពីនេះ តារា​សម្តែង​វ័យ​៤៤​ឆ្នាំ​រូបនេះ ក៏​និយាយ​ពី​ទង្វើ​ដែល​កូនៗ​លោកស្រី​ធ្វើ​ដាក់​លោកស្រី ជាពិសេស នៅ​ថ្ងៃ​ទិវា​ម្តាយ «Mother’s Day» ។ លោកស្រី បញ្ជាក់​បែបនេះ​៖«​នៅ​ថ្ងៃ Mother’s Day កូនៗ​ខ្ញុំ​ធ្វើ​អាហារ​ពេលព្រឹក និង​ទិញ​ផ្កា​ជូន​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ជា​មនុស្ស​ពិសេស​សម្រាប់​ពួកគេ​»៕

Tag:
 Angelina Jolie
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com