ជាតិ
នយោបាយជាតិ
៩ វិច្ឆិកា ត្រូវបានប្រកាសជាថ្ងៃត្រូវទទួលទាន «អំបុក» ទូទាំងប្រទេស
× ភ្នំពេញ៖ បន្ទាប់ពីទិវាហូបនំបញ្ចុកសាមគ្គី សម្តេច ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ គឺជាថ្ងៃដែលកម្ពុជាត្រូវទទួលទានអំបុកនៅទូទាំងប្រទេស។ ការហូបអំបុកនេះគឺការ ការពារជាតិ សាសនាព្រះមហាក្សត្រ។ នេះជាការអះអាងរបស់សម្តេច ចំពោះមុខលោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យប៊ែលធី ជាង១០០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២ ខែតុលា។
បើតាមសម្តេច ការបង្កើតយុទ្ធនាការទទួលទានអំបុកនេះ គឺជាឆ្លើយតបនឹង លោក សម រង្ស៊ី អតីតប្រធានគណៈបក្សប្រឆាំងដែលបានប្រកាសខ្លួនចូលក្នុងទឹកដីកម្ពុជា នៅថ្ងៃទី៩វិច្ឆិកា។ សម្តេច បានមានប្រសាសន៍ដូច្នេះ៖«ខ្ញុំសុំប្រកាសយកថ្ងៃទី៩វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង តភ្ជាប់ជាមួយបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ធ្វើជាថ្ងៃរួមគ្នាទទួលទានអំបុកខ្មែរទូទាំងប្រទេស»។
សូមរម្លឹកថា កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានប្រារព្ធទិវាហូបនំបញ្ចុកសាមគ្គីទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។
ជាមួយគ្នានេះ សម្តេច បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី៩ ដល់១២ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕
Tag:
អំបុក
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com