បេសកកម្ម «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លើក​ទី​៥ នឹង​ចាប់ផ្ដើម​ថ្ងៃស្អែក​នេះ​
ជាតិ
រថយន្ត
បេសកកម្ម «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លើក​ទី​៥ នឹង​ចាប់ផ្ដើម​ថ្ងៃស្អែក​នេះ​
06, Oct 2019 , 8:14 pm        
រូបភាព
​ភ្នំពេញ​៖ បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៧ ខែតុលា នេះ ទៅកាន់ «​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៃ​ដែនដី​អង្គរ ខេត្តសៀមរាប​។ បេសកកម្ម​លើក​ទី​៥​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី ៩ ខែតុលា​នេះ​។



​គោលដៅ​សំខាន់ៗ​ដែល​ក្រុមការងារ​នឹង​ចុះ​ទៅដល់​មានដូចជា រាជធានី​បុរាណ​នៅលើ​ភ្នំ​គូលែន ដែល​សាងសង់​មុន​អង្គរ​, ផ្លូវ​បុរាណ​ចេញពី​ទីក្រុង​អង្គរ​ឆ្ពោះទៅ​តំបន់​សំខាន់ៗ​នៃ​អាណាចក្រ​អង្គរ​, ទីតាំង​យក​ថ្ម​មក​កសាង​ប្រាសាទ នា​សម័យអង្គរ និង​ឈ្វេងយល់​ពី​ប្រព័ន្ធ​ទឹក​ក​សិន្ធុ​អង្គរវត្ត ដែល​ជួយ​ទប់​លំនឹង​ប្រាសាទ និង​ការគ្រប់គ្រង​ទឹក​ក​សិន្ធុ​អង្គរវត្ត នៅក្នុង​រូ​វ​ប្រាំង​និង​រដូវ​ស្សា ជាដើម​។​

អត្ថបទទាក់ទង

​សូម​រំឭកថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com