ជាតិ
សម្ដេច ហ៊ុន សែន រំពឹងថា យុវជន ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា នឹងឈរធ្វើជាមេឃុំ-ចៅសង្កាត់
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា យុវជនជំនាន់ក្រោយ ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា នឹងឈរធ្វើជាមេឃុំ-ចៅសង្កាត់ ដើម្បីបន្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A កាលពីថ្ងៃទី៧ តុលា សម្ដេច ហ៊ុន សែន បាននិយាយថា មន្ត្រីរាជការ នៅតាមស្ថាប័នរដ្ឋ និងនៅថ្នាក់រាជធានី-ខេត្ត បច្ចុប្បន្ននេះ សុទ្ធតែមានកម្រិតថ្នាក់ឧត្តមសិក្សា ក្នុងការប្រើប្រាស់ជំនាញ យកទៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ដោយឡែកមន្ត្រីថ្នាក់មូលដ្ឋាន នៅតាមស្រុកវិញ មានមន្ត្រីចាស់ៗ ដែលគ្មានកម្រិតថ្នាក់ឧត្តមសិក្សា តែ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលចង់ឃើញមន្ត្រីរាជការបម្រើប្រយោជន៍ពលរដ្ឋទាំងអស់ មានកម្រិតថ្នាក់ឧត្តមសិក្សា។
សូមស្ដាប់សំឡេង៖
កន្លងមក អ្នកតាមដានស្ថានការណ៍សង្គម ក៏ជំរុញឱ្យយុវជនជំនាន់ថ្មី ដែលបញ្ចប់កម្រិតថ្នាក់ឧត្តមសិក្សា ក្រឡេកមើលការងារនៅថ្នាក់មូលដ្ឋានភូមិ ឃុំ-សង្កាត់ ដែរ ព្រោះបើថ្នាក់មូលដ្ឋានសម្បូរអ្នកមានសមត្ថភាពច្រើន នោះការអភិវឌ្ឍច្រើនផងដែរ។ ប៉ុន្តែក៏គ្មានន័យថា មនុស្សចាស់អសមត្ថភាពនោះទេ។
Tag:
ហ៊ុន សែន
បាក់ឌុប២០១៩
ឧត្តមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com