WTO អនុញ្ញាត​ចិន​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក ជាង​៣​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រឆាំងនឹង​ការ​បន្ទាប​ថ្លៃទំនិញ​
អន្តរជាតិ
WTO អនុញ្ញាត​ចិន​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក ជាង​៣​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រឆាំងនឹង​ការ​បន្ទាប​ថ្លៃទំនិញ​
03, Nov 2019 , 1:29 pm        
រូបភាព
​អាជ្ញាកណ្តាល​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ថ្ងៃ​សុក្រ ទី ១ វិច្ឆិកា បានអនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ដាក់​ពន្ធ​លើ​ការនាំ​ចូល​របស់​សហរ​ដ្ឋ​អាមេរិក​ដែលមាន​តម្លៃ​រហូតដល់ ៣.៥៨ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ជម្លោះ​ជា​យូរ ស្តីពី​ការអនុវត្ត​ប្រឆាំងនឹង​ការ​បន្ទាប​ថ្លៃទំនិញ​របស់​សហរដ្ឋ​អាមេរិក​។



​រដ្ឋា​ភិ​បា​លិ​ន​ចិន​ដើមឡើយ​បានស្នើ​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្រាប់​ការអនុញ្ញាត​ដាក់​ពន្ធគយ​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ទំនិញ​អាមេរិក​ក្នុង ដើម្បី​ប្រឆាំងនឹង​ការ​បន្ទាប​ថ្លៃទំនិញ​ខុសច្បាប់​របស់​អាមេរិក​បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ចិន​។ ប៉ុន្តែ​អង្គការ​នេះ​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ពន្ធ​លើ​ទំនិញ​មាន​ទំហំ​ត្រឹម ៣,៥៨​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​សេចក្តីសម្រេចចិត្ត​នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានអនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ដាក់​ពន្ធគយ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

 ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេចចិត្ត​។ ប៉ុន្តែ​អាមេរិក​មិន​ជឿថា សេចក្តីសម្រេច​របស់​អា​ជ្ញា​កណ្តាល​នឹងមាន​ផលប៉ះពាល់​លើ​ការបន្ត​ការពិភាក្សា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​នោះទេ​។​

​តាមពិតទៅ ចិន​បានដាក់​ស្នើ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៣ ដោយសារ​តែមាន​បញ្ហា​ទាក់ទង​នឹង​វិធីសាស្ត្រ​វាយតម្លៃ​របស់​អាមេរិក​លើ​ការ​បន្ទាប​ថ្លៃទំនិញ​នាំចេញ​ក្នុងតម្លៃ​ទាប​។​

​ការប្រើប្រាស់​កាតព្វកិច្ច​ប្រឆាំងនឹង​ការលក់​បង្ខូច​តម្លៃ (anti-dumping duty) ត្រូវបាន​អនុញ្ញាតិ​តាមច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ដរាបណា​ពួកគេ​ប្រកាន់ខ្ជាប់​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង ហើយ​ជម្លោះ​ជុំវិញ​ការប្រើប្រាស់​ច្បាប់​នេះ​ជារឿយៗ​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​ស្ថាប័ន​ដោះស្រាយ​វិវាទ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ក្នុងករណី​ជាក់លាក់​នេះ ចិន​បាន​ចោទប្រកាន់ថា អាមេរិក​រំលោភច្បាប់រ​បស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កំពុង​បន្ត​ការអនុវត្ត ក្នុងការ​គណនា​តម្លៃ​នៃ​ការនាំ​ចូល​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ធម្មតា​នៅ​សហរដ្ឋអាមេរិក​ដើម្បី​កំណត់​តម្លៃ​អ​ប្បរមា​។​





Tag:
 ​ចិន​
  អាមេរិក​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com