លក់​នំក្រៀប​ជិត​៤០​ឆ្នាំ តែ​អ្នកស្រី ហឿន សប្បាយចិត្ត​ជាងគេ​ពេល​លក់​ក្នុង​ពិធីបុណ្យ​ធំៗ​
ជាតិ
២៥ខេត្ត/រាជធានី
លក់​នំក្រៀប​ជិត​៤០​ឆ្នាំ តែ​អ្នកស្រី ហឿន សប្បាយចិត្ត​ជាងគេ​ពេល​លក់​ក្នុង​ពិធីបុណ្យ​ធំៗ​
10, Nov 2019 , 6:08 pm        
រូបភាព
​ភ្នំពេញ​៖ ជា​អ្នក​ប្រកប​របរ​លក់​នំក្រៀប​អស់​រយៈពេល​៣៧​ឆ្នាំ​មកហើយ អ្នកស្រី មាស ហឿន សម្តែង​ក្តី​រីករាយ​ពេល​មានបុណ្យ​ទាន​ម្តងៗ ជាពិសេស នា​ពិធី​បុណ្យអុំទូក​នេះ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​អាច​លក់​នំក្រៀប​បាន​ច្រើនជាង​ថ្ងៃ​ធម្មតា​។ អ្នកលក់​នំ​វ័យ​៥០​ឆ្នាំ​រូបនេះ មានប្រសាសន៍ថា​៖«​ជាធម្មតា​ខ្ញុំ​ទូល​នំ​ដើរ​លក់ រីឯ​ពេល​មានបុណ្យ​ទាន មាន​មនុស្ស​ច្រើន ខ្ញុំ​អាច​អង្គុល​ក់​ហ្នឹង​កន្លែង​បាន​»​។​



​សូម​អ​ញ្ចើ​ញ​ទស្សនា​បទ​សម្ភាសខ្លី​រវាង​កញ្ញា សាម ស្រី​ណុ​ច អ្នកការ​សែត​នៃ​សារព័ត៌មាន Thmey Thmey និង អ្នកស្រី មាស ហឿន អ្នកលក់​នំក្រៀប​ប​ដូចតទៅ​៖


​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង អ្នកស្រី មាស ហឿន បាន​ចំណាយពេល​៣៧​ឆ្នាំ ប្រកប​របរ​លក់​នំក្រៀប​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​។ អ្នកស្រី ហឿន ចាប់ផ្តើម​ប្រក​របរ​លក់​នំក្រៀប​នេះ​នៅ​ស្រុកកំណើត​តាំងពី​អាយុ​១៣​ឆ្នាំ និង​ក្រោយៗ​មក​អ្នកស្រី​បាន​ប្តូ​រម​កល​ក់នៅ​រាជធានី​ភ្នំពេញ​វិញ រហូតមកដល់​សព្វថ្ងៃ​។​
 
​កំពុង​អង្គុយ​អាំង​នំក្រៀប​នៅ​ម្តុំ​វាល​ព្រះ​មេន ក្បែរ​ព្រះបរមរាជវាំង ដើម្បី​លក់​ឲ្យ​អ្នក​មកលេង​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អ្នកស្រី មាស ហឿន បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា អ្នកស្រី​សប្បាយចិត្ត​ពេល​មាន​ពិធី​បុណ្យទាន​បែបនេះ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​អាច​លក់​នំ​បាន​ច្រើនជាង​ថ្ងៃ​ធម្មតា​។​
 
​របរ​នេះ​លក់​ពុំ​សូវ​ចំណេញ​ប៉ុន្មាន​ទេ ពោលគឺ​មួយ​អាច​លក់​បានតែ​១​ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ អ្នកស្រី​មិនដែល​មានបំណង​ចង់​ផ្លាស់ប្តូរ​ទៅ​ប្រក​របរ​ផ្សេង​ឡើយ ដោយ​ស្ត្រី​មេម៉ាយ​វ័យ​៥០​ឆ្នាំ រូបនេះ ពន្យល់​ពី​មូល​ហេតុនេះ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ធ្វើការ​ធ្ងន់​មិនបាន ការងារ​នេះ​ស្រាល ម្យ៉ាង​មិនចេះ​ជិះ​កង់ ម៉ូតូ​ផង​។ នំ​នេះ​ស្រាល ងាយ​ទួល​ដើរ​លក់​»​។
 
«​នំក្រៀប​» ជា​នំ​ធ្វើ​ពី​ម្សៅដំណើប ផ្សំ​ជាមួយ​ពងមាន់ ឬ​ពង​ទា និង​ស្ករត្នោត​។ នំ​នេះ​មាន​សណ្ឋាន​មូល​សំប៉ាត ចម្អិន​ដោយ​បំពង​នឹង​រងើកភ្លើង ដើម្បី​ឲ្យ​នំ​មាន​ភាព​ស្រួយ​។ ប៉ុន្តែ អ្នកស្រី មាស ហឿន មិនបាន​លាយ​ម្សៅ​ធ្វើ​នំ​ដោយ​ក្រៀប​ដោយ​ខ្លួនឯង​នោះទេ គឺ​អ្នកស្រី​ទិញ​ពី​គេ​ស្រាប់​ដោយ​គ្រាន់តែ​អង្គុយ​អាំង និង​ដើរ​លក់​នំក្រៀប​នេះ​ប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com