ស៊ី​ហ្គេម​៖ U22 កម្ពុជា ត្រូវ​ប៉ះ​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា ត្រូវ​ប៉ះ​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
05, Dec 2019 , 4:53 pm        
រូបភាព
សៀង ចន្ធា និងមិត្តរួមក្រុមអបអរជ័យជម្នះ ៣-១ លើម៉ាឡេស៊ី កាលពីថ្ងៃពុធ។ រូបថត FFC
សៀង ចន្ធា និងមិត្តរួមក្រុមអបអរជ័យជម្នះ ៣-១ លើម៉ាឡេស៊ី កាលពីថ្ងៃពុធ។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប៉ះ​វៀតណាម នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​ បន្ទាប់ពី​ឥណ្ឌូណេស៊ី ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា នៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ដូចគ្នា​។​



អត្ថបទទាក់ទង


​កម្ពុជា​ជា​ក្រុម​លេខ​២​ពូ​ល A ដែល​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​។ វៀតណាម រក្សា​តំណែង​កំពូល​តារាង​នៃ​ពូ​ល B ក្រោយ​តាម​ស្មើ​ថៃ ២-២ ដោយមាន​១៣​ពិន្ទុ​។ ឥណ្ឌូណេស៊ី ដែល​យកឈ្នះ​ឡាវ ៤-០ ឈរ​នៅ​លេខ​២​ពូ​ល B ត្រូវ​ជួប​មី​យ៉ាន់​ម៉ា លេខ​១ ពូ​ល A​។​

​នេះ​ជាការ​ហាលអាវ​ដ៏​ខកចិត្ត​របស់​ថៃ ក្នុងនាម​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក និង​ជា​ម្ចាស់​ជើងឯក​១៦​ជំនាន់​។ វៀតណាម ធ្លាប់បាន​មេដាយមាស​តែ​១​លើក​ប៉ុណ្ណោះ នា​ព្រឹត្តិការណ៍​បើកឆាក​ស៊ី​ហ្គេម កាលពី​ឆ្នាំ​១៩៥៩ ដោយ​កាលណោះ ក្រោម​ឈ្មោះ​ជា​វៀតណាម​ខាងត្បូង​។ មី​យ៉ាន់​ម៉ា ធ្លាប់​ឈ្នះ​មេដាយមាស​៥​លើក ខណៈ​ឥណ្ឌូណេស៊ី ធ្លាប់បាន​២​លើក​។​

​ការប្រកួត​បង្គ្រប់កិច្ច​នៅក្នុង​ពូ​ល B សិង្ហ​បុរី ស៊ី ព្រុយ​ណេ​ដែល​នៅសល់​គ្នា​១០​នាក់​ក្នុង​លទ្ធផល ៧-០៕

Tag:
 ស៊ីហ្គេម
  SeaGames
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com