បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi ក្លាយជា​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៩
សិល្បះ
សិល្បៈអន្តរជាតិ
អន្តរជាតិ
បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi ក្លាយជា​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៩
09, Dec 2019 , 10:50 am        
រូបភាព
Catriona Gray ម្ចាស់មកុដឆ្នាំ២០១៨ បំពាក់មកុដដល់បវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi ។ រូបថត AFP
Catriona Gray ម្ចាស់មកុដឆ្នាំ២០១៨ បំពាក់មកុដដល់បវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi ។ រូបថត AFP
ដោយ: រួបរួម
បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi បាន​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) ឆ្នាំ​២០១៩ នា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​លើក​ទី​៦៨​ដែល​រៀបចំ​នៅ Tyler Perry Studios ក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០១៩​។ Tunzi ដែលជា​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត​ផងដែរ​នោះ បាន​ជំនួស​តំណែង​បវរកញ្ញា​ហ្វីលីពីន Catriona Gray​។ នេះ​ជាការ​ទទួល​មកុដ Miss Universe លើក​ទី​៣​របស់​អាហ្វ្រិក​ខាងត្បូង​។​



អត្ថបទទាក់ទង


​ការប្រកួតប្រជែង​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៩​នេះ មាន​បេ​ក្ខ​នារី​៩០​នាក់ ដោយ​កញ្ញា សំណាង អា​លី​ណា ក៏បាន​ចូលរួម​តំណាង​ឲ្យ​កម្ពុជា​ផងដែរ ខណៈ​បង់​ក្លា​ដែ​ស និង​ហ្គី​ណេ​អេក្វាទ័រ ចូលរួម​ជា​លើកដំបូង​។​

​លទ្ធផល​បាន​បង្ហាញថា បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Zozibini Tunzi បាន​ក្លាយជា​ម្ចាស់​មកុដ ដោយ​ទទួលបាន​ពិន្ទុ​ឈ្នះ​បវរកញ្ញា​ព័រ​តូ​រី​កូ Madison Anderson និង បវរកញ្ញា​ម៉ិ​ក​ស៊ិ​ក Sofia Aragon​។​



បវរកញ្ញា​ថៃ Paweensuda Drouin ស្ថិតក្នុង​ចំណោម Top 5 បវរកញ្ញា​ឥណ្ឌូណេស៊ី Frederika Alexis Cull នៅក្នុង Top 10 រីឯ​បវរកញ្ញា​ហ្វីលីពីន Gazini Ganados និង​បវរកញ្ញា​វៀតណាម Hoang Thuy នៅក្នុង Top 20​។​

​ជាមួយគ្នានេះ បវរកញ្ញា​ម៉ាឡេស៊ី Shweta Sekhon បាន​ពាន​សម្លៀកបំពាក់​ប្រពៃណី​ល្អ​ដាច់​គេ (Best National Costume) និង​បវរកញ្ញា​ប៉ូឡូញ Olga Bulawa បាន​ពាន Miss Congeniality៕


© រក្សាសិទ្ធិដោយ thmeythmey.com