ជាតិ
សង្គមជាតិ
ជំនួប​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​លើក​ទី​៤ នឹង​រៀបចំ​នៅ​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២០
15, Dec 2019 , 8:59 am        
រូបភាព
ជំនួបរវាងសម្ដេច ហ៊ុន​ សែន និងអ្នកសារព័ត៌មានលើកទី៣ (រូបភាពពី កញ្ញា ញឹក ស្រីល័ក្ខ
ជំនួបរវាងសម្ដេច ហ៊ុន​ សែន និងអ្នកសារព័ត៌មានលើកទី៣ (រូបភាពពី កញ្ញា ញឹក ស្រីល័ក្ខ
 ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នឹង​ជួប​ជាមួយ​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។ បើតាម​លិខិត​របស់​រដ្ឋ​ម​ន្រី្ត​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត ផ្ញើជូន​រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​។​ ជំនួបលើកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួល​យក​សំណួរ និងសំណូមពរផ្សេងៗ ពីអ្នកកាសែត។ នេះបើតាមប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែល​បាន​ថ្លែងក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ។ បើតាមលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្ញើសំណួរ និងសំណូមពរទាំងឡាយ ត្រូវធ្វើឡើងតាមរយៈសមាគម ឬក្លិបអ្នកកាសែត។​



អត្ថបទទាក់ទង

សូមបញ្ជាក់ថា ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​អ្នកសារព័ត៌មាន​ក្នុងស្រុក ជា​លើកដំបូង ត្រូ​វា​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។ ជំនួប​លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែមករា​ឆ្នាំ​២០១៨ និង​ជំនួប​លើក​ទី​៣ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩។

 
 
 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com