ជាតិ
កម្ពុជាមិនទាន់មានករណីជំងឺរលាកសួតដែលឆ្លងពីក្រុងវូហាន ប្រទេសចិនឡើយ
× ភ្នំពេញ៖ មិនមានករណីជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណឡើយនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី១០ ខែមករា។
ក្រសួងសុខាភិបាល បានស្នើដល់ពលរដ្ឋទាំងអស់ ដែលធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន អំពីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណត្រូវមានការប្រុងប្រយ័ត្នខ្លួន។ ពលរដ្ឋទាំងអស់ត្រូវជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើម ហើយត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អបំផុត។
ករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នា២០១៩ កើតមាននៅទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ក្នុងនោះអ្នកជំងឺមានអាការៈ ក្ដៅខ្លួន ហើយហត់ បន្ទាប់ពីថតកាំរស្មីអ៊ិចក៏ឃើញមានដំបៅសួតទាំងសងខាង។
មន្ទីរពិសោធន៍បានបញ្ជាក់ថា អាការប្រភេទនេះ មិនមែនជាជំងឺ SARS, ជំងឺផ្ដាសាយបក្សី, ជំងឺ ផ្ដាសាយបង្ករដោយវីរុសអាដេណូ(adenovirus), ជំងឺ MERS ឬជំងឺផ្លូវដង្ហើមដទៃទៀតនោះទេ៕
Tag:
ជំងឺរលាកសួត
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com