ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី បញ្ជាឲ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំម្នាក់ស្លាប់ នៅបន្ទាយមានជ័យ
14, Jan 2020 , 8:37 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្លែងពីពិធីជំនួបអ្នកសារព័ត៌មានលើកទី៤ នៅថ្ងៃទី១៤ខែមករានេះ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតករណីមានអ្នកជាប់ឃុំម្នាក់បានស្លាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ ការស្លាប់នេះត្រូវបានសង្ស័យថារងការធ្វើទារុណកម្មពីមន្រ្តីពន្ធធនាគារ។



សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះថា៖«ខ្ញុំបានបញ្ជាទៅលោក កែវ រ៉េមី និងលោក សៅ សុខា ឲ្យចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់ លើបញ្ហាថាមានមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យដោយសារការធ្វើទារុណកម្ម។ បើសិនជាដូច្នោះមែន អ្នកដែលធ្វើឲ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់មកផ្ដន្ទាទោសឲ្យខានតែបាន»។

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ៖


ក្រោយសម្ដេច ហ៊ុន សែន ចេញបញ្ជា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការមួយភ្លាមដើម្បីស៊ើបអង្កេតករណីនេះ។ ក្នុងពេលថ្មីៗនេះ បុរសវ័យ៣៤ឆ្នាំម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ លោក ទុយ ស្រស់ ជាពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ដែលត្រូវបានចាប់ខ្លួនដោយសារការតវ៉ារឿងដីធ្លី៕

អត្ថបទទាក់ទង


Tag:
 ហ៊ុន សែន
  អ្នកជាប់ឃុំស្លាប់
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com