អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប Hosni Mubarak ទទួលមរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ​
25, Feb 2020 , 6:06 pm        
រូបភាព
លោក Hosni Mubarak ស្វាគមន៍អ្នកគាំទ្រពីចម្ងាយតាមបង្អួចនៅមន្ទីរពេទ្យក្នុងក្រុងគែរ កាលពីឆ្នាំ២០១៦។ រូបថត AFP
លោក Hosni Mubarak ស្វាគមន៍អ្នកគាំទ្រពីចម្ងាយតាមបង្អួចនៅមន្ទីរពេទ្យក្នុងក្រុងគែរ កាលពីឆ្នាំ២០១៦។ រូបថត AFP
ដោយ: ថ្មីៗ
លោក Hosni Mubarak ប្រធានាធិបតី​ទី​៤​ដែល​កាន់អំណាច​នៅ​អេ​ហ្ស៊ី​ប ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០១១ បានទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ នា​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Jerusalem Post​។​



អត្ថបទទាក់ទង


​លោក Mubarak បាន​ឡើងកាន់​អំណាច​នៅ​អេ​ហ្ស៊ី​ប ក្រោយ​ករណី​ឃាតកម្ម​អតីត​ប្រធានាធិបតី Anwar Sadat​។ លោក​បាន​ក្លាយជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​នៅ​អេ​ហ្ស៊ី​ប បន្ទាប់ពី​លោក Muhammad Ali Pasha ដែល​គ្រប់គ្រង​ប្រទេស​៤៣​ឆ្នាំ​។​

​នៅ​ឆ្នាំ​២០១១ លោក និង​កូនប្រុស​ពីរ​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ពុករលួយ រហូតដល់​ឆ្នាំ​២០១៧ លោក​ត្រូវបាន​លើកលែងទោស​។​

​អំណាច​គ្រប់គ្រង​របស់​លោក​បានបញ្ចប់ ហើយ​ជំនួស​ដោយ​លោក Mohamed Morsi ដែល​បាន​ជាប់​ការបោះឆ្នោត​ជា​លើកដំបូង​។ លោក Morsi ក៏​ទើបតែ​ទទួលមរណភាព​កាលពី​ខែមិថុនា ក្នុង​អាយុ​៦៧​ឆ្នាំ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com