COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បន្ធូរវិធានការ៖ ពលរដ្ឋ អាចទៅមករវាងភ្នំពេញនិងខេត្តកណ្តាល និង អាចធ្វើដំណើរឆ្លងស្រុកបាន
10, Apr 2020 , 11:59 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការសម្រួលការដាក់កំហិតលើការធ្វើដំណើរ។

 

យោងតាមសេចក្តីសម្រេចថ្មី ប្រជាពលរដ្ឋ​ អាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញនិងខេត្តកណ្តាល និង អាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត (ស្ថិតក្នុងខេត្តតែមួយ)។ តែចំពោះការធ្វើដំណើរចេញខេត្តដទៃក្រៅពីខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ឬចេញពីរាជធានីភ្នំពេញ ចូលទៅខេត្តដទៃក្រៅពីខេត្តកណ្តាល នៅតែហាមឃាត់ដដែល។ ម្យ៉ាងទៀត ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក៏នៅតែហាមឃាត់ដែរ។ 

បទបញ្ជាលើកទី១ ដែលប្រមុខរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ ខែមេសាម្សិលមិញ គឺហាមមិនឲ្យធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្ត រួមទាំងខេត្តកណ្តាលផងដែរ ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត និងហាមមិនឲ្យធ្វើដំណើរពីស្រុកមួយ​ ទៅស្រុកមួយទៀត។ ​ចំពោះការដឹកជញ្ជូនទំនិញ មិនត្រូវបានហាមឃាត់ឡើយ។ បទបញ្ជាលើកទី១និងលើកទី២ របស់ប្រមុខរដ្ឋាភិបាល គឺអនុវត្តចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

អត្ថបទទាក់ទង






Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com