ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
លោក ម៉េងឈាង ដាំបន្លែនាំចូលពីក្រៅបរទេស ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ពិសេសភ្នំពេញ
21, Apr 2020 ,
11:02 pm
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉េងឈាង និងក្រសួងកសិកម្ម
×
ដោយ:
ឡាយ សុភាវតី
ភ្នំពេញ៖ លោក គ្រី ម៉េងឈាង ជាកសិករនៅខេត្តមណ្ឌលគិរី បានដាំបន្លែច្រើនមុខ សុទ្ធសឹងតែជាប្រភេទបន្លែនាំចូលពីបរទេស មានដូចជា ដំឡូងបារាំង ខ្ទឹមបារាំង ការ៉ុត ផ្កាខាត់ណាបៃតង និងស្ពៃបូកគោ ជាដើម។ ការចាប់ផ្ដើមដាំបន្លែ ដែលពលរដ្ឋខ្មែរ មិនសូវនិយមដាំនេះ ដោយសារលោក ម៉េងឈាង មើលឃើញពីតម្លៃទីផ្សារក្នុងស្រុក មានតម្លៃខ្ពស់និងមានតម្រូវការច្រើន។ ទីផ្សារធំសម្រាប់ចែកចាយបន្លែរបស់លោក គឺរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។
លោក ម៉េងឈាង ដែលរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចាប់ផ្ដើមដាំបន្លែប្រភេទទាំងនេះ តាំងពីអំឡុងឆ្នាំ២០១៣មក លើផ្ទៃដីប្រហែល៤ហិកតា និងកំពុងតែពង្រីកបន្ថែមលើផ្ទៃដីជាង១០ហិកតាទៀតក្នុងឆ្នាំ២០២០។ លោក ប្រាប់ថា បន្លែប្រភេទនេះ គឺពិបាកដាំ ហើយទាមទារឲ្យមានបច្ចេកទេស និងការថែទាំជាប្រចាំ។ ប៉ុន្តែបន្លែប្រភេទនេះ ទទួលបានតម្លៃខ្ពស់នៅលើទីផ្សារស្រុកខ្មែរ ជាពិសេសបន្លែដែលដាំតាមបែបសរីរាង្គ។
លោក គ្រី ម៉េងឈាង (កណ្តាល)
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក កសិកររូបនេះ មានប្រសាសន៍ថា៖«បន្លែខ្លះរើសអាកាសធាតុ ដូច ដំឡូងបារាំង ខ្ទឹមបារាំង ប៉ុន្តែការ៉ុត ស្ពៃក្ដោប ស្ពៃបូកគោ ផ្កាស្ពៃបៃតង មិនរើសដីនិងអាកាសធាតុឡើយ។ បន្លែទាំងនេះ ពិបាកថែទាំ បើតាមបទពិសោធ ដែលខ្ញុំដាំកន្លងមក ប្រសិនបើត្រូវទឹកភ្ញៀវច្រើន អាចនឹងរលួយ ព្រោះទឹកភ្លៀងមានជាតិអាស៊ីត ហើយដំឡូងបារាំង ខ្ទឹមបារាំងអីហ្នឹង ទាល់អាកាធាតុត្រជាក់ទើបមានមើមធំល្អ»។
លោក អះអាងថា ក្រោមហេតុផលប្រើពេលយូរ ទាមទារបច្ចេកទេសនិងបទពិសោធ រើសអាកាសធាតុ ពិបាកថែទាំ និងមិនសូវមានអ្នកដាំពីមុនមកច្រើន ទើបពលដ្ឋខ្មែរមិននិយមដាំបន្លែប្រភេទនេះ។ លោក បន្តថា សព្វថ្ងៃ ការ៉ុត ដំឡូងបារាំង និង ស្ពៃបូកគោ ជាដើម ភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម។ លោក បន្ថែមថា បន្លែរបស់លោក ដាំតាមបែបសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទីផ្សារជាង១០ទីតាំង នៅភ្នំពេញ និង តាមបណ្ដាខេត្តផ្សេងទៀត ដូចជា កំពង់ចាម សៀមរាប និង បាត់ដំបង ជាដើម។
កសិករវ័យជិត៤០ឆ្នាំរូបនេះ និយាយថា បន្លែរបស់លោក ភាគច្រើន គឺមានអាយុប្រមាណ៣ខែឡើង ទើបទទួលបានផល ហើយអាចលក់បានចន្លោះ៤ពាន់រៀល ដល់៨ពាន់រៀល ក្នុង១គីឡូក្រាម។ លោក សង្កត់ធ្ងន់ថា ក្រៅពីមើលឃើញតម្លៃទីផ្សារខ្ពស់ហើយ លោកមានបំណងចង់ឲ្យកម្ពុជាមានទីផ្សារបន្លែ ដែលចែកចាយដោយបន្លែរបស់កសិករខ្មែរ ជាពិសេសកសិករ មានលទ្ធភាពផលិតបន្លែដែលធ្លាប់តែនាំចូលកន្លងមក។ ចំណែក បច្ចេកទេសនៃការដាំវិញ លោក រីករាយក្នុងការចែករំលែក ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋណា ដែលមានបំណងចង់ដាំ ត្រូវទៅចម្ការ របស់លោកផ្ទាល់ ដើម្បីពិនិត្យនិងស្រាវជ្រាវបន្ថែមជាមួយលោក។
លោក លើកឡើងថា៖«បើបងប្អូនចង់រៀនឬដាំដូចខ្ញុំ ទាល់តែចុះមកដល់ចម្ការខ្ញុំ ទើបខ្ញុំ អាចប្រាប់បាន ព្រោះមានច្រើនមុខ ហើយត្រូវថែទាំតាមរដូវកាលទៀត ព្រោះបើប្រាប់តែមាត់ឬ តាមទូរស័ព្ទមិនអាចចេះឡើយ។ អ៊ីចឹងបើបងប្អូនចង់ដឹង អាចមកដល់ចម្ការ មើលពីរបៀបដាំនិងការរៀបចំរបស់ខ្ញុំបាន ខ្ញុំ នឹងប្រាប់ពីបទពិសោធដែលខ្ញុំធ្លាប់ដាំកន្លងមក រួមទាំងអ្វីដែលខ្ញុំបានរៀននៅវៀតណាមនិងថៃកាលពីមុន»។
មុននឹងទទួលបានជោគជ័យក្នុងការដាំបន្លែប្រភេទនេះ លោក ម៉េងឈាង ក៏ធ្លាប់បរាជ័យដែរ គឺបន្លែរបស់លោកដាំត្រូវដង្កូវស៊ី រលួយ និង មិនទទួលបានផលច្រើន។ ជាមួយគ្នានេះដែរ លោកសុំមិនបញ្ជាក់ពីចំណូលចំណាយ ចំពោះការដំបន្លែនេះ ប៉ុន្តែលោកអះអាងថា មិនធ្លាប់ខាតបង់ធ្ងន់ធ្ងរឡើយ៕
អត្ថបទទាក់ទង
កសិករមណ្ឌលគិរី«ដាំការ៉ុត និងដំឡូងបារាំង» ដើម្បីបង្កើតប្រភពបន្លែអត្តសញ្ញាណមួយប្រចាំតំបន់
លោក គ្រី ម៉េងឈាង រកចំណូលបានដល់ ១ម៉ឺន៧ពាន់ដុល្លារ ពីការដាំដំឡូងបារាំង
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កសិកម្ម
បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម