COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul ត្រូវ​ពិន័យ​ជាង​៨​ម៉ឺន​ដុល្លារ ដោយសារ​ដាក់​តុក្កតា​សិច​ជំនួស​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន
21, May 2020 , 2:05 pm        
រូបភាព
ក្លិប FC Seoul ត្រូវបាន​គណៈកម្មាធិកា​រវិ​ន័យ​នៃ​លី​គ​កំពូល​កូរ៉េ ពិន័យ​ជា​ប្រាក់​១០០​លាន​វ៉ុ​ន (​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក​) ជុំវិញ​ការប្រើប្រាស់​តុក្កតា​សិច​ជំនួស​ឲ្យ​អ្នកគាំទ្រ​ដើម្បី​បំពេញ​កន្លែង​ទំនេរ​អំឡុងពេល​ប្រកួត​លី​គ​កាលពី​ចុង​សប្ដាហ៍​មុន​។ នេះ​បើតាម​ការប្រកាស​របស់ K-League នៅ​ថ្ងៃទី​២០ ខែឧសភា​។​

​ស្របពេល​រដូវ​កាល​ថ្មី ២០២០-២១ បានចាប់ផ្តើម​នៅ​ថ្ងៃទី​៨ ខែឧសភា អ្នកគាំទ្រ​កូរ៉េខាងត្បូង​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​កីឡដ្ឋាន​ទស្សនា​ផ្ទាល់​ឡើយ ដោយសារ​នៅមាន​ការព្រួយបារម្ភ​ពី​ជំងឺ​រាតត្បាត COVID-19​។ ក្នុងការ​ប្រកួត​ក្នុង​ទឹកដី​ខ្លួន​លើកដំបូង​ក្នុង​ក្របខណ្ឌ K-League 1 ដោយ​យកឈ្នះ Gwangju FC ១-០ FC Seoul បាន​តុក្កតា​ប្រមាណ ២០ ដោយ​ឈរ​ពាក់​ម៉ាស់ និង​អង្គុយ​កាន់​បដា​ដែល​តំណាង​ឲ្យ​អ្នកគាំទ្រ​សកម្ម​បំផុត​របស់​ក្លិប​។ 
 
​យ៉ាងណាក៏ដោយ រូបភាព​តុក្កតា​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ Dalkom នោះ ជា​តុក្កតា​សិច​ទៅវិញ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​អ្នកគាំទ្រ​របស់ខ្លួន​។ ក្រោយមក FC Seoul ក៏បាន​ប្រកាស​សុំទោស​អ្នកគាំទ្រ ដោយ​អះអាងថា ខ្លួន​មានការ​ធ្វេសប្រហែស​ក្នុងការ​ពិនិត្យមើល​ទំនិញ​ពេល​ក្រុមហ៊ុន​ប្រគល់​ឲ្យ ហើយ​អ្នកពិនិត្យ​ក៏​មិនដឹងថា​តុក្កតា​ទាំងនោះ​គឺជា​ផលិតផល​សិច​សម្រាប់​មនុស្សពេញវ័យ​ដែរ​។​
 
​បើ​ទោះ​នេះ​ជាការ​ធ្វេសប្រហែស និង​ជា​អ​ចេតនា​ក្តី ប៉ុន្តែ FC Seoul នៅតែ​ទទួលបាន​ការពិន័យ​ពី​សំណាក់​គណៈកម្មាធិកា​រវិ​ន័យ​ជា​ទឹកប្រាក់​៨០០០០​ដុល្លារ​អាមេរិក​ជុំវិញ​ការដាក់​តាំងតុ​ក្កតា​សិច​នៅក្នុង​ទីលាន​ប្រកួត​លី​គរ​បស់​កូរ៉េខាងត្បូង​។​
 
«​គណៈកម្មាធិការ​វិន័យ​បានសម្រេច​ចិត្ត​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ពិចារណា​លើ​ភាពមិន​គប្បី​តាមរយៈ​ការប្រើ «​តុក្កតា​សិច​» ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកគាំទ្រ​ជា​ស្ត្រី​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីប្រកាស​របស់ K-League​។​
 
​ឆ្លងកាត់​ពីរ​ប្រកួត FC Seoul រកបាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង K League 1 បន្ទាប់ពី​ប្រកួត​ឈ្នះ​មួយ និង​ចាញ់​មួយ​។ Ulsan Hyundai ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Jeonbuk FC ដែលមាន​៦​ពិន្ទុ​ដូចគ្នា​៕
 

Tag:
 FC Seoul
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com