អន្តរជាតិ
ឆ្នាំ​២០២១ សិង្ហ​បុរី​មាន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ចំនួន​១១​ថ្ងៃ​
24, Jun 2020 , 8:29 pm        
រូបភាព
​ក្រសួង​ការងារ​សិង្ហ​បុរី បានចេញ​ផ្សាយ​បញ្ជី​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ចំនួន​១១​ថ្ងៃ​សម្រាប់​ឆ្នាំ​២០២១ ខាងមុខនេះ​។​

 
​ក្នុងចំណោម​ថ្ងៃ​ឈប់សម្រាក​ទាំង​១១​ថ្ងៃ មាន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដែលមាន​រយៈពេល​ដល់​ទៅ​២​ថ្ងៃ គឺ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែកុម្ភៈ ហើយ​ក្រៅពីនោះ​សុទ្ធ​តែមាន​រយៈពេល​១​ថ្ងៃ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ថ្ងៃ​ឈប់សម្រាក​ចំនួន​៣ ស្ថិតនៅ​ថ្ងៃ​សុក្រ និង​១​ថ្ងៃ​ចំ​ថ្ងៃ​ចន្ទ ដែល​មានន័យថា បុគ្គលិក មន្ត្រីរាជការ​នៅ​សិង្ហ​បុរី អាច​ឈប់សម្រាក​យ៉ាងហោចណាស់​៣​ថ្ងៃ​ជាប់​គ្នា ដោយ​បូក​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​
 
​ថ្ងៃ​សម្រាក​ដែល​ចំ​ថ្ងៃ​សុក្រ មាន បុណ្យចូលឆ្នាំ​សកល (១​មករា​), ចូលឆ្នាំ​ចិន (​ចំ​ថ្ងៃ​សុក្រ ទី​១២ និង​ថ្ងៃ​សៅរ៍​ទី​១៣ ខែកុម្ភៈ​), ទិវា Good Friday (២​មេសា​) និង​ទិវា​បុណ្យជាតិ National Day ដែល​ចំ​ថ្ងៃ​ចន្ទ ទី​៩ ខែសីហា​។​
 
​កម្ពុជា​មិនទាន់​ផ្សព្វផ្សាយ​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ​២០២១​ឡើយ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២០ នេះ មាន​រយៈពេល​២២​ថ្ងៃ ក្រោយ​រដ្ឋាភិបាល​សម្រេច​កត់​បន្ថយ​ថ្ងៃមួយ​ចំនួន​ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគិន​៕
 
 

Tag:
 សិង្ហ​បុរី ថ្ងៃ​ឈប់សម្រាក​
© រក្សាសិទ្ធិដោយ thmeythmey.com