COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ប្រកាសថា ជា​ពី​ជំងឺ COVID-19 ហើយ​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ដូច​ធម្មតា​
30, Jul 2020 , 11:35 am        
រូបភាព
Xavi Hernandez អតីត​តារា​ឆ្នើម​ក្រុម Barcelona និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​អះអាង​នៅ​ទី ២៩ ខែកក្កដា ថា ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 វិញ​ហើយ និង​ថែមទាំង​បាន​វិលត្រឡប់​ទៅ​បំពេញ​តួនាទី​ជា​គ្រូបង្វឹក​ក្រុម Al-Sadd នៃ​លី​គ​កំពូល​កាតា (QSL) ដូច​ធម្មតា​។​


​បន្ទាប់ពី​ប្រកាស​ពី​ការឆ្លង​ជំងឺ​រាតត្បាត​សកល​នៅលើ​ទឹកដី​កាតា​កាលពី​ថ្ងៃទី​២៥ ខែកក្កដា Xavi ក៏បាន​ផ្សព្វផ្សាយ​ពី​ការ​ជាសះស្បើយ​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់គេ​ដដែល​នៅ​៥​ថ្ងៃក្រោយ​។​
 
​គ្រូបង្វឹក​ក្រុម Al-Sadd រូបនេះ​បាន​សរសេរ​នៅលើ​គណនី Instagram នៅ​ថ្ងៃទី​២៩ ខែកក្កដា ដោយ​ភ្ជាប់​រូបថត​ជាមួយ​កូនស្រី​ថា​៖« អរគុណ​ច្រើន​ចំពោះ​សារ​ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​ខ្ញុំ អំឡុងពេល​ខ្ញុំ​សម្រាក​ព្យាបាល​ជំងឺ COVID-19 ប៉ុន្មាន​ថ្ងៃនេះ​។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​បានជា​សះស្បើយ ហើយ​អាច​ត្រឡប់មកផ្ទះ​ជាមួយ​ក្រុមគ្រួសារ និង​ក្រុម Al-Sadd វិញ​ដូចដើម​»​។​
 
​ដោយសារ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ Xavi ដែល​អតីត​ខ្សែបម្រើ​ឆ្នើម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វ័យ​៤០​ឆ្នាំ បាន​ខកខាន​ដឹកនាំ​ក្រុម Al-Sadd ដែល​បានទទួល​ជ័យជម្នះ ២-១ លើ​ក្រុម Al-Khor ក្នុងការ​ប្រកួត​លើកដំបូង​បន្ទាប់ពី​លី​គ​កំពូល​កាតា​បន្ត​លេង​វិញ  ចាប់តាំងពី​ផ្អាក​កាលពី​ខែមីនា​ដោយសារ COVID-19​។​
 
​មកទល់​សព្វថ្ងៃ​កាតា​មាន​ចំនួន​អ្នក​ឆ្លង​ជាង ១១០០០០ ករណី ក្នុងនោះ​ស្លាប់ ១៦៩​នាក់ និង​ជាសះស្បើយ​ជាង​មួយ​សែន​នាក់​៕
 

Tag:
 Xavi
  COVID-19
  Al-Sadd
© រក្សាសិទ្ធិដោយ thmeythmey.com