កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Arteta អរគុណ លោក Guardiola ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ខ្លួន​
02, Aug 2020 , 11:29 pm        
រូបភាព
ដោយ: រួបរួម
​ក្រោយ Arsenal ឈ្នះ​ពាន FA Cup ជាមួយនឹង​ជ័យជម្នះ ២-១ លើ Chelsea លោក Mikel Arteta បាន​និយាយ​អរគុណ​ទៅកាន់​លោក Pep Guardiola ដែលជា​អតីត​មេ​របស់ខ្លួន​នៅ​ក្លិប Manchester City​។

 
 
«​ខ្ញុំ​សូម​និយាយ​ពាក្យ​ថា អរគុណ​ចំពោះ​លោក Pep តាម​គ្រប់​វិធី​ទាំងអស់ ពីព្រោះ​ខ្ញុំ​ក្លាយជា​គ្រូបង្វឹក​នៅពេលនេះ ដោយសារ​តែមាន​ការរួម​ចំណែក​ដ៏​ធំ​ពី​គាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Arteta ក្នុង​បទ​សម្ភាស​ជាមួយ BT Sport នៅ​កីឡដ្ឋាន Wembly​។​
 
Arsenal បានឈ្នះ​ពាន FA Cup លើក​ទី​១៤ ជា​កំណត់ត្រា ហើយ​ជា​ពាន​លើកដំបូង​បំផុត​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់លោក Arteta បន្ទាប់​លោក​ទទួលបាន​បទពិសោធន៍​ជា​ជំនួយការ​របស់លោក Guardiola នៅ Man City ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ មុន​កាន់តំណែង​ជា​គ្រូបង្វឹក​កាំភ្លើង​ធំ បន្ត​ពី​លោក Unai Emery​។​
 
​ការ​ឈ្នះ​ពាន FA Cup នាំ​ឲ្យ Arsenal ទទួលបាន​កៅអី​នៅ Europa League នា​រដូវ​កាល​ក្រោយ បើទោះបីជា​ពួកគេ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​ក្របខណ្ឌ Premier League ក៏ដោយ​៕
 

Tag:
 Arsenal
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com