ជាតិ
ពីនេះ ពីនោះ
លោកតា នូ លាត ដែល​ចេះ​ផលិត​ឧបករណ៍​ដែក​បុរាណ​ទទួលមរណភាព​ក្នុង​អាយុ​៨៨​ឆ្នាំ​
09, Sep 2020 , 2:31 pm        
រូបភាព
លោកតា​ នូ លាត កាលនៅមានជីវិត ដែលសារព័ត៌មានថ្មីៗ ចុះថត និងសម្ភាស នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩។
លោកតា​ នូ លាត កាលនៅមានជីវិត ដែលសារព័ត៌មានថ្មីៗ ចុះថត និងសម្ភាស នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩។
​សៀមរាប​៖ លោកតា នូ លាត ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជាជាង​ដំ​ដែក និង​ចេះ​ផលិត​ឧបករណ៍​ធ្វើ​ពី​ដែក ដូចជា​ដាវ  ពូថៅ កណ្ដៀវ ខ្វែវ ផ្គាក់ កាំបិតបន្ទោះ​ជាដើម​។ ក្រៅពីនោះ​លោកតា​ក៏​ចេះ​ធ្វើ​រទេះគោ និង​ខ្លែងឯក​ផងដែរ​។ លោកតា នូ លាត ទទួលមរណភាព​នៅ​ថ្ងៃទី​៩ កញ្ញា​នេះ ក្នុង​អាយុ​៨៨​ឆ្នាំ​។ បើតាម​ក្រុមគ្រួសារ សព​លោកតា​តម្កល់ទុក​និង​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង (​ខាងកើត​ប្រាសាទបាគង​)៕

 
 
 
 




Tag:
 នូ លាត​
  ជាង​ដំ​ដែក​
  អ្នក​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com