Man Utd និង Liverpool បបួល​ក្រុម​ធំៗ​នៅ​អឺរ៉ុប​បង្កើតពាន​ថ្មី តម្លៃ​៦​ពាន់​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Liverpool បបួល​ក្រុម​ធំៗ​នៅ​អឺរ៉ុប​បង្កើតពាន​ថ្មី តម្លៃ​៦​ពាន់​លាន​ដុល្លារ​
21, Oct 2020 , 5:59 pm        
រូបភាព
​ក្លិប Manchester United និង Liverpool កំពុងបើក​កិច្ចពិភាក្សា​ជាមួយ​ក្លិប​លំដាប់​កំពូលៗ​នៅ​អឺរ៉ុប​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ពានរង្វាន់​ថ្មី​មួយ​ដែលមាន​ឈ្មោះថា European Premier League​។ បើតាម​ការចុះផ្សាយ​រប​ស់ BBC ពាន​ថ្មី​ដែលមាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នេះ​គ្រោង​ចំណាយ​ប្រាក់ ៦ ពាន់​លាន​ដុល្លារ​អាមេរិក​។



​យោងតាម​ប្រភពព័ត៌មាន​ពី​ឧស្សាហកម្ម​បាល់ទាត់​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ ហើយ​ត្រូវ​ទូរ​ទ្សន៍ Sky យកទៅ​ផ្សាយ មាន​ក្រុម​លើសពី​១២​មកពី​លី​គ​កំពូល​ទាំង​៥​របស់​អឺរ៉ុប ដែល​រួមមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អេ​ស្ប៉ា​ញ​កំពុង​ចរចា​ដើម្បី​ក្លាយជា​សមាជិក​ស្ថាបនិក​របស់​ពានរង្វាន់​ថ្មី​ដែលមាន​ឈ្មោះថា European Premier League នេះ​។ European Premier League គ្រោង​ចាប់ផ្តើម​ការប្រកួត​សាកល្បង​នៅ​ឆ្នាំ ២០២២​។​
 
​ចំណែក BBC ឯណោះ​វិញ​ទទួលបាន​របាយការណ៍​ថា ដើម្បី​ដំណើរការ​យុទ្ធនាការ​ប្រកួត​ថ្មី​នេះ​បាន ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិការ​ហូ​តដល់ ៤,៦​ពាន់​លាន​ផោន (៦​ពាន់​លាន​ដុល្លារ​) ឯណោះ​។​
​កាសែត​ដដែល​នេះ​បន្តថា FIFA ក៏​កំពុងធ្វើការ​លើ​ទម្រង់​ថ្មី​នេះដែរ និង​រំពឹងថា​នឹងមាន​ក្រុម​ចំនួន​១៨ ចូលរួម​ប្រកួត​មុន​វគ្គ​ជម្រុះ តាម​ស្តង់ដា​ក្របខណ្ឌ​អឺរ៉ុប​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​មកទល់ពេលនេះ ទាំង FIFA និង UEFA មិនទាន់បាន​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។​
 
​អ្នកនាំពាក្យ​របស់ FIFA បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាមរយៈ​អ៊ីមែល​ថា FIFA មិន​ម​ចង់​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ការពិភាក្សា​បង្កើតពានរ​ង្វាន់​ថ្មី​នេះ​ទេ​។ ស្របពេល​គ្នា​នេះ​ក្រុម​អ្នក​ផ្តួចផ្តើម Manchester United បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដូច​គ​ញ​នា​លើ​របាយការណ៍​នេះ ហើយ Liverpool ក៏​មិនបាន​ឆ្លើយតប​ចំពោះ​ការសាកសួរ​ពី​ក្រុមអ្នកកាសែត​ដូចគ្នា​។​
​កន្លងមក ក្លិប​នៅ Premier League ធ្លាប់បាន​ច្រានចោល​គម្រោង «Project Big Picture» ដែល​ដាក់​ចេញពី​សំណាក់​ក្លិប​បិសាច​ក្រហម និង​ហង្ស​ក្រហម ក្នុងការ​កាត់បន្ថយ​ក្រុម​ពី ២០ ទៅ​១៨ ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រួចមក​ហើយ​៕
 
 

Tag:
 Manchester United
  Liverpool
  European Premier League
© រក្សាសិទ្ធិដោយ thmeythmey.com