COVID-19
ជាតិ
រដ្ឋមន្ត្រីកសិកម្មដែលកំពុងធ្វើចត្តាឡីស័ក ប្រកាសលើកពេលការកូន
11, Nov 2020 , 10:33 am        
រូបភាព
លោក វេង សាខុន និងភរិយា ប្រកាសពីការលើកពេលអាពាហ៍ពិពាហ៍កូន
លោក វេង សាខុន និងភរិយា ប្រកាសពីការលើកពេលអាពាហ៍ពិពាហ៍កូន
ដោយ: ថ្មីៗ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងធ្វើចត្តាឡីស័ក ដោយសារតែមានទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ឬព្រឹត្តិការណ៍៣វិច្ឆិកា បានជូនដំណឹងពីការលើកពេលកម្មវិធីអាពាហ៍ពិពាហ៍កូនរបស់ខ្លួន។ នេះបើតាមសារលើហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី១០ ខែវិច្ឆិកា។



អត្ថបទទាក់ទង


លោក វេង សាខុន ដែលឈានដល់ថ្ងៃទី៧នៃការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ មានពិធីការកូន (មិនបញ្ជាក់ប្រុស ឬស្រី) ជាមួយនឹងកូនលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមណ្ឌលកោះពេជ្យ។

«សូមអធ្យាស្រ័យដ៏ខ្ពង់ខ្ពស់ចំពោះការលើកពេលខាងលើដោយអនុគ្រោះ»។ នេះជាការសរសេររៀបរាប់របស់លោក វេង សាខុន ដោយភ្ជាប់រូបថតខ្លួនជាមួយភរិយា ដែលតំណាងឲ្យអាណាព្យាបាលទាំងសងខាងសុំការអធ្យាស្រ័យចំពោះការលើកពេលនេះ។

លោក វ៉េង សាខុន ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីដែលមានទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលតេស្តឃើញវិជ្ជមាននៅថៃ ពោលគឺមួយថ្ងៃក្រោយចេញពីកម្ពុជា។ ជំនួបជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវបានសម្តេចហ៊ុន សែន ប្រសិទ្ធនាមថា ជា ព្រឹត្តិការណ៍៣វិច្ឆិកា ដែលក្នុងនោះ មានមនុស្ស៤នាក់តេស្តឃើញវិជ្ជមាន ក្នុងចំណោមអ្នកធ្វើតេស្តប្រមាណ១ពាន់នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com