បទយកការណ៍ / បទសម្ភាសន៍
ជាតិ
ជីវិត​បុគ្គ​ល៖ បោះ​ចោល​កាត្វ​កិ​ច្ចយោ​ធា ម​កចា​ប់យក​អាជី​ពអ្ន​ក​លក់​ការ៉េម
24, Nov 2013 , 2:51 pm        
រូបភាព
ខេត្តព្រះ​វិហា​រ៖ យោធិន​ ស្នា ប​ច្ចុប្ប​ន្ន មានអា​យុ ៤៨​ឆ្នាំ បានចំ​ណាយពេ​ល​ប្រមាណ​ជា​២០​ឆ្នាំ​​ចូល​បម្រើ​ក្នុងជួរ​កងទ័ព​ដើម្បី​ការពា​រទឹកដី​។ ចូល​បម្រើ​ជាតិ​នៅ​ឆ្នាំ​១៩៨៨ ប៉ុន្តែ​លោក​បាន​បោះបង់​អាជីព​យោធាចោ​លនៅ​ឆ្នាំ​២០១០ ហើយ​បែរ​មកចាប់​យកអាជីព​អ្នកល​ក់ការ៉េ​មវិញ​ចាប់​ពីពេល​នោះមក​។ លក់​ការ៉េម មា​នជីវភាព​ប្រសើ​រជាង​ធ្វើយោធា។  

 

ដោយ​នឿយណា​យនឹង​អាជីព​ជាយោធា​អស់រ​យៈពេ​លប្រមា​ណជា​២០ឆ្នាំ​​រួចមក​ លោក ស្នា បានស​ម្រេច​ចិត្ត​​លះបង់​កាំភ្លើ​ង​ដែល​​ជា​មិត្ត​​ដ៏​ជិត​ស្និទ្ធិ​​ចោល​ទាំ​ង​ស្រុង​​នៅឆ្នាំ​២០១០ ហើយ​ចាប់​យក​អាជីពជា​អ្នកល​ក់ការ៉េ​មវិញ។ មូលហេ​តុច​ម្បង​នៃ​​ការ​សម្រេ​ច​ចិត្ត​​នេះ​គឺ​ដោយសារ​ប្រាក់ខែ​យោធា​៨០ដុល្លា​រអា​មេរិក មិន​អាច​ចិញ្ចឹមគ្រួសារ​លោក​ ស្នា បាន។   

មានដើ​មកំណើ​តនៅ​ក្នុងខេត្ត​តាកែវ ធ្លាប់​បម្រើកា​រយោធា​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​បច្ចុ​ប្បន្នមា​នអាជីព​លក់កា​រ៉េមនៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ជារៀង​រាល់ព្រឹក​នៅវេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក លោក ស្នា បាន​រៀប​ចំម៉ូតូ​កញ្ចាស់​របស់គា​ត់ និង​ធុង​ការ៉េម​នៅពីក្រោ​យ​ម៉ូតូរួច​ជា​ស្រេច​ហើយ។ ម៉ោង​៧ព្រឹក​គត់ ម៉ូតូ​របស់​គាត់​ចាប់​ផ្តើម​វិល​កង់​រហូតដល់​ម៉ោង​៧​យប់ទើប​ត្រឡប់​មកផ្ទះ​​វិញ។   

ក្បាលពា​ក់មួក​ ក​រុំ​ក្រមា ដៃពាក់ស្រោ​មការ​ពារកម្តៅ​ថ្ងៃ អាជីវករ​លក់កា​រ៉េម​តាំង​ពីជាង​៣ឆ្នាំមក​ បាន​ឈរនិ​យាយ​នៅ​ក្រោម​ដើម​ឈើមួយ​ដើម​ព័ទ្ធ​ជុំវិញដោ​យម៉ូ​យ នៅ​ក្នុង​ស្រុក​ត្បែង​មាន​ជ័​យ​ខេត្ត​ព្រះវិ​ហារ ថា៖«ក្នុង​មួយថ្ងៃៗ​ខ្ញុំជិះម៉ូ​តូមិនតិ​ចជាង​១០០​គីឡូមែត្រ​ទេដោយចំ​ណាយសាំ​ងអស់​ជាង​២លីត្រ។ ធុញ ​ប៉ុន្តែ​ខ្ញុំមិ​នដឹង​ធ្វើយ៉ាង​ដូច​ម្តេច​ទេ»។   

និយា​យប​ណ្តើរ ដៃលូ​កការ៉េម​លក់ប​ណ្តើរ យោធិ​នរូ​បនេះ បាន​និយាយ​ប្រាប់​ដោយស្មោះ​ថា អាជី​ពល​ក់ការ៉េ​ម រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អាជី​ពយោធា​ឆ្ងាយណា​ស់។ កាល​ពីនៅធ្វើ​ការ​ជាយោ​ធា លោក ស្នា​ ទទួល​បាន​ប្រាក់​បៀវត្សរ៍​៨០​ដុល្លារ​អាមេ​រិក​ក្នុង​មួយ​ខែ។ ប៉ុន្តែ​អាជី​ពជាអ្ន​កលក់​ការ៉េ​មអនុ​ញ្ញាត​អោយ​លោក​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​៣០០​ទៅ​៥០០​ដុល្លារ​អាមេ​រិកជា​រៀងរា​ល់ខែ។ លោក​និយាយ​ទាំងស​ប្បាយ​ចិត្តថា៖«ថ្ងៃខ្លះ​ ខ្ញុំរ​កប្រាក់​ចំណេញ​បាន​ជិត​២០​ឬជាង​២០​ដុល្លារ​ក៏មា​ន។ កាល​ពី​នៅធ្វើជា​យោធា ​បែកប្រ​ពន្ធ​បែក​កូន ​ប្រាក់​ខែចាយ​មិនគ្រ​ប់ទេ​»។ 

ស​ព្វថ្ងៃ​នេះ មុ​ខរប​រលក់កា​រ៉េម​ហាក់បី​ដូច​ជាធ្វើ​អោយ​លោក ស្នា នឿយ​ហត់ និង​ធុញ​ទ្រាញ់ខ្លះ​មែន។ ប៉ុន្តែ​លោកស​ប្បាយ​ចិត្ត​នឹង​ប្រាក់ចំណូលទ​ទួលបា​នប្រចាំខែ។  លោក ស្នា មិនមែន​គ្រាន់តែ​ជាអ្នក​លក់​ការ៉េម​ធម្មតា​ប៉ុណ្ណោះទេ​។ ប៉ុន្តែ​ គាត់​ជាអ្ន​កផលិ​តកា​រ៉េមដោ​យខ្លួ​នឯង និង​លក់ដោ​យខ្លួ​នឯង។   

ដៃធ្លា​ប់កាន់​កាំភ្លើង​អស់​រយៈពេ​លជាច្រើ​នឆ្នាំ ហើយ​លោក​ទើប​ចាប់​យក​អាជី​ពផលិ​ត និង​លក់​ការ៉េ​មថ្មី​ៗនេះ​ទេ តើលោ​កមា​នបំ​ណង​ចង់ទៅ​បម្រើកា​រជាយោ​ធាវិញ​ទេ?​    មិ​នឆ្លើ​យអ្វី​ទាំងអ​ស់ ប៉ុន្តែ​ក្បាលរបស់​បុរសអាយុ​៤៨​ឆ្នាំ​រូបនេះ​គ្រវី​ដោយ​ចង់​និយាយ​ថា«ទេ​»។ លោក ស្នា បញ្ចប់​ការជ​ជែកគ្នា​លេង​ដោយ​និយាយ​ថា៖«ខ្ញុំស្នេ​ហាជាតិ​យូរ​ហើយគ្មា​នបាន​អ្វីទេ។ ​អ្នកឡើ​ងធំ មាន​តែម​នុស្ស​ដដែល​ៗ ឬ​បក្ស​ពួកដ​ដែលៗ​»៕




© រក្សាសិទ្ធិដោយ thmeythmey.com