ជាតិ
រថយន្ត
ទោះធ្លាប់ដូរម្ចាស់ តែរថយន្ដ CADILLAC ម៉ូឌែល Eldorado ផលិតឆ្នាំ១៩៧៨ នៅតែស្អាត និងទាក់ទាញ
28, Dec 2020 , 8:19 pm        
រូបភាព
ដោយសារវិបត្តិសេដ្ឋកិច្ច អាជីវកម្មជាច្រើនចាកចេញពីទីក្រុងសៀមរាប ទៅទីក្រុងភ្នំពេញវិញ។ ចំពោះរថយន្ដម៉ាក CADILLAC ម៉ូឌែល Eldorado ជំនាន់ទី IX សេរី Biarritz ផលិតឆ្នាំ១៩៧៨ ដែលកំពុងមានវត្តមាននៅយានដ្ឋាន លីម រស្មី ក្នុងខេត្តសៀមរាប ក៏ត្រូវបានដូចទាំងម្ចាស់ និងទីតាំងដែរ។ ឡាននេះ បានចូលមកប្រទេសកម្ពុជាតាមកំពង់ផែខេត្តព្រះសីហនុដោយដំបូងមានម្ចាស់ជាជនបរទេស។ តែឥឡូវនេះ វាដូរមកម្ចាស់ជាជនជាតិខ្មែរនៅខេត្តសៀមរាប ហើយម្ចាស់ដដែល ដូរទីតាំងទៅរាជធានីភ្នំពេញវិញ។ បើទោះជារថយន្តបានដូរម្ចាស់ ពីម្នាក់ទៅម្នាក់ ត្រូវទៅតាមម្ចាស់វា ប៉ុន្តែរថយន្តចំណាស់នេះ នៅតែគួរទាក់ទាញសម្រាប់សាធារណជន។


ដើម្បីជ្រាបបន្ថែមសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
Eldorado ជាពាក្យអេស្ប៉ាញ ដែលមានន័យថា កន្លែងដែលសុទ្ធតែមាស។ CADILLAC ប្រភេទ Eldorado ត្រូវបានផលិតពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ២០០២។ ជំនាន់ទី IX ត្រូវបានផលិតចំនួន ៣៤៧,៧៨៧គ្រឿង ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២១៩៧៨។ CADILLAC Eldorado IX នេះ ដែលបច្ចុប្បន្នកំពុងនៅភ្នំពេញ គឺជារថយន្តប្រភេទវែង តែវាមានទ្វារ២ប៉ុណ្ណោះ។ ជាការពិតវាមានប្រវែងមិនតិចជាង ៥៧០ សង់ទីម៉ែត្រ។ សេរី Biarritz គឺជាឈ្មោះទីក្រុងមួយនៅឯប្រទេសបារាំង ដែលជាប់មហាសមុទ្រអាត្លង់ទិក ហើយឈ្មោះនេះត្រូវបានយកមកប្រើសម្រាប់រថយន្ត CADILLAC Eldorado ពិសេសនៅអំឡុងឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩១។ រថយន្ត CADILLAC Eldorado Biarritz នេះ មានតម្លៃដើម  ១,៨៦៥ ដុល្លារអាមេរិក ដោយកាលពីឆ្នាំ១៩៧៨ រូបិយវត្ថុដុល្លារសហរដ្ឋអាមេរិកមានតម្លៃខ្ពស់ជាងឥឡូវនេះ។ក៏ប៉ុន្តែម្ចាស់បច្ចុប្បន្ន បានទិញរថយន្ដនេះតម្លៃ ៤៩,៧០០ ដុល្លារ។ 


 
កាលពីមុន CADILLAC ផលិតតែរថយន្ដបែបកិត្យានុភាព ហើយចែកចាយតែនៅអាមេរិកខាងជើងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ CADILLAC កំពុងចែកចាយទូទាំងពិភពលោក ក៏ប៉ុន្តែសុទ្ធតែរថយន្ដធម្មតាៗវិញ។ ក្រុមហ៊ុន DETROIT Automobile ត្រូវបានបង្កើតនៅឆ្នាំ១៨៩៩។ ក្នុងឱកាសខួប ២០០ឆ្នាំ នៃទីក្រុង Detroit ឆ្នាំ១៩០២ គេដូរឈ្មោះថា CADILLAC វិញ ដើម្បីអបអរអ្នកបង្កើតទីក្រុង Detroit ដែលជាប្រជាពលរដ្ឋបារាំងមានឈ្មោះ LAMOTHE-CADILLAC Antoine។ ក្រុមហ៊ុន CADILLAC ជាកម្មសិទ្ធិ របស់ក្រុម GENERAL MOTORS៕ 
 






 

Tag:
 រថយន្ដ
 យានយន្ត
 រថយន្តបុរាណ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com