COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ យើងមិនរារាំងជនជាតិអង់គ្លេសចូលមកកម្ពុជានោះឡើយ
29, Dec 2020 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជាមិន​រារាំង​ជនជាតិអង់គ្លេស​ចូល​មក​កម្ពុជានោះឡើយ ប៉ុន្តែ​បន្តពង្រឹង​វិធានការចត្តាឡីស័ក ដែលមានអ្នក​ដំណើរពីបរទេស​ ក្នុងនោះមានជន​ជាតិខ្មែរផងដែរនោះ មាន​ពីរាប់រយនាក់ ទៅ​រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។



តាមរយៈការ​ថ្លែងសារពិសេសពីក្រុង​តាខ្មៅ នាព្រឹកនេះ សម្តេចបានអះអាង បណ្តា​ប្រទេសជាច្រើន​បានសម្រេចបិទជើងហោះហើរពីអង់គ្លេស ដើម្បីទប់ស្កាត់​ការ​រាលដាលកូវីដ-១៩ ទម្រង់ថ្មី។ «យើងមិន​ចាំបាច់ប្រកាសបិទទេ ព្រោះអង់គ្លេសមិនមានជើងហោះហើរផ្ទាល់មកកម្ពុជានោះឡើយ»។ នេះជាការ​បញ្ជាក់របស់សម្តេច ហ៊ុន សែន៕

អត្ថបទទាក់ទង


អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​វត្តមាន​ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខ្លួន​អ្នកជំងឺ​ម្នាក់ កាលពី​ខែកញ្ញា កន្លងទៅ​។ នាយករដ្ឋមន្ត្រី អង់គ្លេស បូរី​ស ច​ន​សុន បង្ហាញថា ទម្រង់​ថ្មី​នៃ​កូ​វីដ​-១៩ មាន​ល្បឿន​ឆ្លង​លឿន​ជាង​ទម្រង់​ចាស់​រហូតដល់​៧០​ភាគរយ​។​
 
​ក្រោយ​អង់គ្លេស បានប្រកាស​រកឃើញ​ទម្រង់​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប បានចាប់ផ្ដើម​បិទ​ព្រំដែន​ជាមួយ​ប្រទេស​នេះ ក្នុងនោះ​ដូចជា កាណាដា បារាំង អាល្លឺម៉ង់ អៀរ​ឡង់ អ៊ីតាលី  ហូ​ឡង់ និង​បែលហ្ស៊ិក​ជាដើម​។ នៅ​ថ្ងៃ​បន្តបន្ទាប់ បណ្ដា​ប្រទេស​ផ្សេងទៀត នៅ​ជុំវិញ​សកលលោក ក៏បាន​អនុវត្ត​វិធានការ​នេះ​ដូចគ្នា​ជាមួយ​អង់គ្លេស ដូច​យ៉ាង ឥណ្ឌា ប៉ា​គី​ស្ថាន ប៉ូឡូញ អេ​ស្ប៉ា​ញ ស្វ៊ី​ស ស៊ុយអែត និង​រុស្ស៊ី ៕

© រក្សាសិទ្ធិដោយ thmeythmey.com