COVID-19
ជាតិ
សង្គមជាតិ
ពលរដ្ឋ៨នាក់ នៅភូមិតាងួន ខណ្ឌពោធិ៍សែនជ័យ ឆ្លងជំងឺកូវីដ-១៩
03, Aug 2021 , 10:32 am        
រូបភាព
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងយកសំណាកពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ រូបភាពពីTYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកំពុងយកសំណាកពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ រូបភាពពីTYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ៨នាក់ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យបានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកធ្វើតេស្តរហ័សចំនួន១៣៩នាក់ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។ ពួកគេទាំងនេះ ជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយគ្រួសារអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីដែលតា។

 
លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាបទី១ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា​ អ្នកជំងឺទាំង៨នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងស្ថានភាពកម្រិតស្រាល។  
 
លោកស្រីចៅសង្កាត់កាកាបទី១ មិនទាន់អាចបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ចំនួន៨នាក់ នោះមានវិជ្ជមានកូវីដ-១៩បំប្លែងថ្មី «ដែលតា» នោះទេ។ «យើងទើបតែយកសំណាកទៅទេ ទាល់តែប៉ុន្មានថ្ងៃទៀតទើបយើងដឹងច្បាស់ ថាវា(កូវីដ-១៩)ធម្មតា ឬក៏ដែលតា​»។ នេះជាការលើកឡើងរបស់លោកស្រី ទៀប វណ្ណរឿង។
 
បើតាមលោកស្រីចៅសង្កាត់កាកាបទី១ មូលហេតុដែលនាំឲ្យក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់ថ្ងៃទី២ ខែសីហា​ ដោយសារមានអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មី«ដែលតា»ម្នាក់ រស់នៅក្នុងភូមិតាងួន២ សង្កាត់កាកាបទី១។ 
 
ក្រោយពីមានការរាលដាលជំងឺកូវីដ-១៩ក្នុងតំបន់នោះ អាជ្ញាធរបានបិទខ្ទប់ផ្ទះប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីដែលតា ដោយតម្រូវឲ្យពលរដ្ឋជាង១០០នាក់ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ នេះជាការលើកឡើងរបស់លោកស្រី ចៅសង្កាត់កាកាបទី១៕
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com