កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិកឥណ្ឌូណេស៊ី បានប្រាក់រង្វាន់ជិតកន្លះលានដុល្លារ ផ្ទះ, គោ...
05, Aug 2021 , 4:43 pm        
រូបភាព
អត្តពលិកឥណ្ឌូណេស៊ី Greysia Polii និង Apriyani Rahayu ត្រឡប់ទៅមាតុភូមិវិញជាមួយមេដាយមាសអូឡាំពិក បន្ទាប់ពីរដណ្តើមបានក្នុងវិញ្ញាសាវាយសីគូក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ។ តាមរយៈមេដាយមាសប្រវត្តិសាស្ត្រនេះ អ្នកទាំងពីរបានអំណោយផ្ទះថ្មីម្នាក់មួយខ្នង គោ៥ក្បាល និងភោជនីយដ្ឋានសាច់គោដ៏ល្បីឈ្មោះរបស់ឥណ្ឌូណេស៊ីម្នាក់១កន្លែង។

 
អត្ថបទទាក់ទង

 
ក្រុមកីឡាការិនីវាយសី Polii និង Rahayu បានជួយឥណ្ឌូណេស៊ីទទួលបានមេដាយមាសអូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះកីឡាការិនីចិន Chen Qingchen និង Jia Yifan ក្នុងការប្រកួតផ្តាច់ព្រ័ត្រកីឡាវាយសីនារីវិញ្ញាសាគូនៅអូឡាំពិករដូវក្តៅ។
 
ក្រោយដណ្តើមបានមេដាយមាសអូឡាំពិក កីឡាការិនីទាំងពីរ ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ៤៧១០០០ដុលា្លរអាមេរិកពីរដ្ឋាភិបានឥណ្ឌូណេស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដោយឡែក ចៅហ្វាយស្រុកលើកោះ Sulawesi ស្រុកកំណើតរបស់ Rahayu បានសន្យាផ្តល់រង្វាន់ជាសត្វគោចំនួន៥ក្បាល និងផ្ទះថ្មីមួយខ្នង នៅពេលត្រឡប់ពីតូក្យូជាមួយមេដាយមាសនេះ។
ក្រុមហ៊ុនផលិកសាច់ក្រកគោ សាញ់អាំងដ៏ល្បីល្បាញ និងមានភោជនីយដ្ឋានជាច្រើននៅឥណ្ឌូណេស៊ី Bakso បានបង្ហោះនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់ពួកគេថា កីឡាការិនីទាំងពីររូបនឹងទទួលបានទីតាំងភោជនីយដ្ឋានម្នាក់មួយកន្លែងដើម្បីអបអរចំពោះជ័យជម្នះកម្រិតអូឡាំពិក។
 
ក្រៅពីនេះ Polii និង Rahayu នៅទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនបន្តបន្ទាប់ទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុនល្បីៗ និងមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី។ មកទល់ពេលនេះ ឥណ្ឌូណេស៊ីរកបានមេដាយសរុបចំនួន៥ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធិ៣៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com