ជាតិ
យានដ្ឋានកាន់តែច្រើនបាននាំចូលរថយន្តបុរាណពីបរទេសមកជួសជុល ហើយដាក់លក់វិញ
19, Mar 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ​ រថយន្ដ​បុរាណដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ​​​​ភាគ​ច្រើន​ត្រូវបាន​នាំ​ចូល ​នៅពេលវា​ចាស់​ហើយ។ មិន​ថារថយន្តដែលមានអាយុកាល១០ឆ្នាំ ២០ ឬ៣០ឆ្នាំ កម្រមាន​ឡាន​បុរាណដែល​ទិញ​ថ្មី​នៅ​ប្រទេស​ខ្មែរ​​ណាស់។ បច្ចុប្បន្ន​មាន​យានដ្ឋាន​ច្រើន​ទៅៗ ដែល​​នាំ​ចូល​រថយន្ដ​កញ្ចាស់​មក​ជួសជុល និង​លក់​វិញ​។


កាលពីឆ្នាំ២០២២​ យានដ្ឋាន​មួយ​កន្លែង​នៅ​ខណ្ឌដង្កោ​ រាជធានី​ភ្នំ​ពេញ បាន​នាំ​ចូល​ឡាន​ម៉ាក MERCEDES-BENZ ប្រភេទ W126 ម៉ូឌែល 300SD ម៉ាស៊ីន turbo diesel ពណ៌​ក្រហម​ចាស់ ផលិត​ឆ្នាំ​១៩៨៤ ១គ្រឿង​ ពី​បរទេសមក។ យានដ្ឋាននេះ ​បានជួសជុល​មេកានិក និង​ផ្នែកខ្លះទៀតដូចជាដូរពូកកៅអី​ថែម​ពណ៌​ក្រហម​បន្តិច បង្វិល​រូប​សញ្ញា​ឡូហ្គូ MERCEDES-BENZ ខាង​ក្រោយ ទៅ​​ក្រោម​វិញ និង​បាញ់​ថ្នាំ​ពណ៌​ដដែល​។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
MERCEDES-BENZ W126 ត្រូវ​បាន​ផលិតឡើងចំនួន ៨៩២ ១២៣គ្រឿង ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ នៅរោងចក្រមួយស្ថិត​នៅ​ឃុំ Sindelfingen ប្រទេស​អាល្លឺម៉ង់។ ​MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​បច្ចុប្បន្នស្ថិត​នៅ​ក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​បង្កើតឡើងថ្ងៃ​ទី២៨ ខែ​មិថុនា ​ឆ្នាំ​១៩២៦​ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ៕
 










 

© រក្សាសិទ្ធិដោយ thmeythmey.com