កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានក្រុមបាល់ទះកម្ពុជា ថា ក្រោយចប់ស៊ីហ្គេម កីឡាករមួយចំនួន មានតម្លៃខ្លួនទៅលេងក្នុងតំបន់
10, May 2023 , 12:04 pm        
រូបភាព
ប្រធានក្រុមបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ថា ក្រោយចប់ស៊ីហ្គេម កីឡាករមួយចំនួន មានតម្លៃខ្លួនទៅលេងក្នុងតំបន់អាស៊ាន។ បើតាម ណារ៉ូ ដែលមានរហស្សនាម «ក្មេងតូច» រូបនេះ ក្រោយកម្ពុជា បានបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់ នាការប្រកួតស៊ីហ្គេម ២ឆ្នាំចុងក្រោយនេះ គឺមានក្លិបបរទេសនៅក្នុងតំបន់ បានទាក់ទងកីឡាករកម្ពុជា ទៅលេងនៅក្នុងក្លិបពួកគេ។




ដ្បិតក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានត្រឹមមេដាយប្រាក់ក្តី ប៉ុន្តែកម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់ លែងហ៊ានមើលស្រាល និងមើលងាយដូចមុន។ នេះជាសម្តីប្រធានក្រុមជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០សិត នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៨ ឧសភា។
 
«ខ្ញុំគ្រាន់តែបង្ហើបបន្តិចទេថា ចប់ស៊ីហ្គេម កីឡាករយើងនឹងមានតម្លៃខ្លួនទៅលេងក្រៅប្រទេសដូចជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី »។ នេះជាការបង្ហើបព័ត៌មានពីកីឡាករ សួន ចាន់ណារ៉ូ ដែលបានបន្ថែមថា ក្លិបបាល់ទះនៅប្រទេសថៃ បានទាក់ទងមករូបលោក និងខាងសហព័ន្ធបាល់ទះកម្ពុជា ដើម្បីនាំកីឡាករកម្ពុជាទៅលេងនៅលីគថៃ៕

Tag:
 សួន ចាន់ណារ៉ូ
  បាល់ទះ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com