អន្តរជាតិ
វៀតណាមនាំចេញអង្ករ និងទទួលបានតម្លៃដ៏ខ្ពស់ ​នៅក្នុងឆ្នាំ២០២៣
08, Jan 2024 , 4:39 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ឆ្នាំ២០២៣ ជាឆ្នាំដ៏ជោគជ័យមួយរបស់វៀតណាម ក្នុងការនាំចេញអង្ករ និងទទួលបានតម្លៃដ៏ខ្ពស់។ ជាចំនួនមិនធ្លាប់មាន វៀតណាម បាននាំចេញអង្ករបានរហូតដល់ ៨,៣លានតោន និងរកចំណូលបាន ៤,៧៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅថ្ងៃទី៨ ខែមករា។



តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ទិន្នផលអង្ករសរុប នៅក្នុងឆ្នាំ២០២៣ បានកើនឡើង ១,៩ភាគរយ ដោយមានទំហំ ៤៣,៥លានតោន។ ក្នុងចំនួនដ៏ច្រើននេះ វៀតណាម អាចផ្គត់ផ្គង់អង្ករបានទាំងសម្រាប់ទីផ្សារ ក្នុងស្រុក និងការនាំចេញ។ 
 
ដោយសារតែតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ វៀតណាមអាចនាំចេញអង្ករ បានក្នុងតម្លៃជាមធ្យម ៦៦៣ដុល្លារ ក្នុងមួយតោន។ 
 
ជុំវិញការនាំចេញនេះ វៀតណាមបាននាំចេញអង្ករបានយ៉ាងច្រើន ដែលមានធ្លាប់មានពីមុនមកក្នុងប្រវត្ថិសាស្រ្តរបស់ខ្លួន ក្នុងទំហំ ៨,៣លានតោន។ ទន្ទឹមនេះ វៀតណាមអាចទាញចំណូលពីការនាំចេញអង្ករ បាន ៤,៧៨ពាន់លានដុល្លារ។​
 
ការហក់ឡើងនៃតម្លៃអង្ករនេះ គឺដោយសារពិភពលោក កំពុងប្រឈមបញ្ហាជាច្រើនដូចជាសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បាតុភូតធម្មជាតិ El Nino និងការហាមឃាត់ការនាំចេញប្រភេទអង្ករពីបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា រុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ 
 
តម្រូវការអង្កររបស់វៀតណាម នៅក្នុង២០២៤ អាចនឹងបន្តខ្ពស់ ដោយសារតែចិន និងហ្វីលីពីនកម្មង់ទិញច្រើន ខណៈការផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិមានចំនួនទាប។ 
 
សូមបញ្ជាក់ថា កន្លងមក អង្ករវៀតណាមប្រភេទ ST25 បានទទួលចំណាត់ថ្នាក់លេខមួយ លើពាន «World’s Best Rice» ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២។ ចំណែកថៃ មិនបានចូលរួមប្រកួតនោះឡើយ៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com