ជាតិ
វីដេអូ
អេក្រង់​កុំព្យូទ័រ១៨​គ្រឿងនាទសវត្សរ៍​ឆ្នាំ​១៩៩០ ក្លាយជាវត្ថុតាំងលម្អ​ហាងកាហ្វេ
16, Feb 2024 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អេក្រង់​កុំព្យូទ័រ​ប្រភេទ​បច្ចេកទេស​កាតូឌីក ១៨​គ្រឿង ត្រូវ​បាន​គេ​ដាក់​តាង​លម្អ នៅ​ក្នុង​សាខា​ហាង​កាហ្វេ TEMPLE នៃ​មហាវិថី​ម៉ៅ​សេទុង ក្នុងខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ អេក្រង់​ចាស់ៗ​ទាំង​អស់​នេះ ត្រូវ​បាន​ផលិត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ក្នុង​នោះ មាន​អេក្រង់​ពណ៌​ពង​មាន់ ១៤​គ្រឿង និង​ពណ៌​ប្រផេះ​ចាស់ ៤​គ្រឿង។ ទាំង​អស់​ជា​អេក្រង់​កាតូឌីក​ខ្នាត​រូប ៤/៣ តាម​ស្តង់ដារ​តែ​មួយ​គត់​ដែល​មាន​ប្រើ​សម័យ​មុន។ មាន​ម៉ាក​ផ្សេងៗ​ដូច​ជា VIEWSONIC PHILIPS COMPACT ACER និង NEC។ វា​មិន​ជាប់​កុំព្យូទ័រ​ណា​មួយ​ទេ ហើយ​ប្រហែល​មាន​ខ្លះ ដែលនៅអាចប្រើបានផង។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
សាស្ត្រាចារ្យ​បារាំង DUFOUR Alexandre បាន​បង្កើត​បច្ចេកទេស​កាតូឌីក​ឆ្នាំ​១៩១៤។ ឆ្នាំ​១៩២៥ លោក BAIRD John បាន​បង្កើត​អេក្រង់​កាតូឌីក នៅ​ប្រទេស​អង់គ្លេស។ ក្នុង​ទសវត្សរ៌​១៩៥០ គេ​ចាប់​ផ្ដើម​ផលិត​អេក្រង់​កុំ​កុំព្យូទ័រ​ស​ខ្មៅ។ ក្នុង​ទសវត្សរ៌​១៩៧០ គេ​បង្កើត​អេក្រង់​ពណ៌។ ឆ្នាំ​២០០៩ ត្រូវ​បាន​ផលិត​អេក្រង់​កាតូឌីក​ចុង​ក្រោយ។ ជា​ទូទៅ អាច​ប្រើ​វា​ជា​ប្រចាំ ពី​១០ ទៅ​១៥​ឆ្នាំ។ អេក្រង់​កុំព្យូទ័រ​សម័យ​បច្ចុប្បន្ន​ប្រើ​បច្ចេកទេស​ឌីជីថល​វិញ ហើយ​មាន​​ខ្នាត​រូប ១៦/៩ ច្រើន​ជាង ៤/៣។
 
 
អត្ថបទទាក់ទង
:  


© រក្សាសិទ្ធិដោយ thmeythmey.com