ជាតិ
វីដេអូ
ឆ្នាំងអ៊ុត​​​​បុរាណ៧​គ្រឿង ដែលបានក្លាយវត្ថុតាំងលម្អហាងកាហ្វេ
02, Mar 2024 , 9:40 pm        
រូបភាព
ភ្នំពេញ៖ ឆ្នាំង​អ៊ុត​​​​បុរាណ៧គ្រឿង ត្រូវ​បាន​គេ​ដាក់​​លម្អ នៅ​ក្នុង​សាខា​ហាង​កាហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់(ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង១ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំ​ពេញ​​។ ឆ្នាំងអ៊ុត​​​​ចាស់ៗ​ទាំង​អស់​នេះជា​​ប្រភេទ​តែ​មួយ ដែលត្រូវ​បាន​ផលិតនៅ​ដើម​សតវត្ស​​ទី២០​។ ផ្នែកនីមួយៗដូចជា ឆ្នាំង ក្រប គន្លឹះ និងបង្កាន់ដៃត្រូវបាន​ផលិត​អំពី​លោហ​ធាតុប្រភេទខុសៗគ្នា។ ​​បង្កាន់​​ដៃឆ្នាំងអ៊ុត ក៏មានស្រោប​ឈើ​ពី​លើ​ ដើម្បី​កុំ​ឱ្យ​រលាក​ដៃ។ កាល​ពីជាង១០០​​ឆ្នាំ​មុន​ ​គន្លឹះ​ឆ្នាំង​អ៊ុត ដែល​ប្រើ​ដើម្បី​បិទបើក​ក្របដាក់ធ្យូងនេះ និយម​មាន​រាង​​ជា​មាន់​គក។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
ឆ្នាំង​អ៊ុត ​ត្រូវ​បាន​បង្កើតមុន​គេ​បង្អស់​នៅប្រទេសចិន កាលពី​ប្រហែល​ ២០០០​ឆ្នាំ​មុន។ ពេល​​នោះគ្រាន់​តែ​ជា​ដែក​មួយ​ផ្ទាំង ជាមួយ​ដង​មួយដើម្បី​កាន់​ប៉ុណ្ណោះ។ គេ​ប្រើ​វា​ដោយ​ដាក់នៅ​ក្នុង​ភ្លើងឱ្យវាក្តៅ​ជា​មុន​សិន។ ដើម​សតវត្ស​ទី១៩ ជនជាតិ​អឺរ៉ុប​បង្កើត​ឆ្នាំង​អ៊ុត ដែល​ដាក់​ធ្យូង​​ខាង​ក្នុង ​មានដាក់​តាំង​នៅ​ហាង​កាហ្វេ TEMPLE ។ ឆ្នាំង​អ៊ុត​បែប​នេះ ​និយម​ប្រើ​រហូត​ដល់​ពាក់កណ្ដាល​សតវត្ស​ទី២០។ បន្ទាប់​មកគេ​បែរ​ទៅ​ប្រើ​ឆ្នាំង​អ៊ុត​អគ្គិសនី​វិញ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ឆ្នាំង​អ៊ុត​អគ្គិសនី​​ ត្រូវ​បាន​បង្កើត​ចុងសតវត្ស​ទី១៩។ សម័យ​ឥឡូវនេះ ឆ្នាំង​អ៊ុត​ប្រើ​​ចំហាយ​ទឹក​ក្ដៅ​ ហើយ​ក៏មាន​ឆ្នាំង​អ៊ុត​ឥត​ខ្សែដែរ៕
 

អត្ថបទទាក់ទង
 

Tag:
 ឆ្នាំងអ៊ុត
  វត្ថុបុរាណ
  សម្ភារចាស់ៗ
  ហាងកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com