ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឆ្នាំនេះ «សង្ក្រាន្តក្រចេះ» រៀបចំនៅវត្តបទុមរង្សី និ​ង៧០ទីតាំងផ្សេងទៀតនៅតាមស្រុកឃុំនីមួយៗ
09, Apr 2024 , 9:59 pm        
រូបភាព
 រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
រដ្ឋបាល​ខេត្ត​ក្រចេះ​ ប្រកាស​រៀបចំ​«សង្ក្រាន្តក្រចេះ» ​នៅ​បរិវេណ​វត្តបទុមរង្សី ក្នុង​ក្រុង​ក្រចេះ។ ក្រៅពី​រៀប ចំ​​ព្រឹត្តិការណ៍​ធំ​នៅ​ក្រុងក្រចេះ ក៏​នឹង​មាន​កម្មវិធីសង្ក្រាន្តឆ្នាំថ្មី​នៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នីមួយៗ សរុប ៧០ទីតាំងផងដែរ។

 
ស្ថិត​នៅ​ភាគ​ឦសាននៃប្រទេស ខេត្ត​ក្រចេះ ក៏​នឹង​រៀបចំ​សង្រ្កាន្ត​អបអរឆ្នាំ​ថ្មី ដូច​ខេត្ត​ដទៃ​ដែរ។ ​​ឆ្នាំនេះ «សង្រ្កាន្ត​ក្រចេះ»​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្តបទុមរង្សី ដែល​ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ចាប់​ពីថ្ងៃទី១៣-១៦ ខែមេសា។ 
 
បើតាមសេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ចេញផ្សាយ​ថ្ងៃទី​៦ មេសា នៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នីមួយៗ ក៏​រៀបចំសង្ក្រាន្តឆ្នាំថ្មីនៅ​៧០ទីតាំងផ្សេងទៀត។ ក្រៅពីនេះ ក៏មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីតាមវត្តអារាម សាលារៀន និងរមណីយដ្ឋាននានាទូទាំងខេត្ត​ដែរ។
  
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ

«សង្រ្កាន្ត​ក្រចេះ»​ នឹង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ​ ការសម្តែងសិល្បៈមហាជន និងការរាំលេងកម្សាន្តជាដើម។ 
 
អត្ថបទទាក់ទង
 
សូមជម្រាបថា ក្រៅពីខេត្តក្រចេះ រាជធានីភ្នំពេញ និងខេត្តដទៃទៀត ក៏​ប្រកាស​រៀបចំសង្រ្កាន្តដែរ ដូចជា ខេត្ត​បាត់ដំបង កែប កំពត កំពង់ស្ពឺ កំពង់ធំ  ព្រៃវែង ស្វាយរៀង និងខេត្ត​ប៉ៃលិនជាដើម៕
 
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ

រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ

Tag:
 សង្រ្កាន្ត​ក្រចេះ
  សង្រ្កាន្ត​ឆ្នាំថ្មី
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com