ជាតិ
សម្ដេច ហ៊ុន សែន ៖ មរណភាព​លោក Beat Richner គឺជា​ការបាត់បង់​ជន​ដ៏​មហិមា​មួយរូប
10, Sep 2018 , 5:15 pm        
រូបភាព
លោក បេអាត រីចឈ្នឺរ នាពិធីសម្ពោធគន្ធបុប្ផាទី៤ កាលពីចុងខែធ្នូ ឆ្នាំ២០០៥ ជាមួយព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន។ រូបថត AFP
លោក បេអាត រីចឈ្នឺរ នាពិធីសម្ពោធគន្ធបុប្ផាទី៤ កាលពីចុងខែធ្នូ ឆ្នាំ២០០៥ ជាមួយព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  មរណភាព​របស់លោក Beat Richner គឺជា​ការបាត់បង់​ជន​ដ៏​មហិមា​មួយរូប ដែល​ជួយសង្គ្រោះ​កុមារ និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់​។ នេះ​ជាការ​ដឹងគុណ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូន​ចំពោះ​គ្រួសារ​សព​លោក​វេជ្ជបណ្ឌិត Beat Richner ។​


 
​ក្នុង​លិខិត​ដែល​សម្ដេច ហ៊ុន សែន បាន​ផ្ញើ​ទៅ​ប្រធានាធិបតី​ស្វី​ស បានបញ្ជាក់​ដូច្នេះ​ថា​៖«​លោក​វេជ្ជបណ្ឌិត​ក៏​ជា​បុគ្គល​មួយរូប ដែល​យើងខ្ញុំ​តែងតែ​ចងចាំ​ថា បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​។ លើសពីនេះ​មេត្តាធម៌ និង​បេះដូង​ប្រក​ដោយ​ក្តី​ស្រលាញ់​របស់លោក​វេជ្ជបណ្ឌិត​ចំពោះ​ប្រទេស​កម្ពុជា នឹងត្រូវ​បាន​ចងចាំ​ជា​រៀងរហូត​»​។​
 
​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ប្ដេជ្ញា​រក្សា និង​បន្ត​បំណងប្រាថ្នា​របស់លោក Beat Richner ដែល​ជួយសង្គ្រោះ​កុមារ​កម្ពុជា​។​«​ស្មារតី​និង​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់​សព​លោក​វេជ្ជបណ្ឌិត​នឹង​ស្ថិតនៅក្នុង​បេះដូង​យើងខ្ញុំ​។ យើងខ្ញុំ​នឹង​បន្ត​បំណងប្រាថ្នា​របស់គាត់ ក្នុង​ការជួយ​កុមារ​កម្ពុជា​នៅក្នុង​បណ្ដា​ឆ្នាំ​ខាងមុខ​ទៀត​»​។ នេះ​បើតាម​ខ្លឹមសារ​របស់​សម្ដេច ហ៊ុន សែន នៅក្នុង​លិខិត​រំលែក​ទុក្ខ​លោក Beat Richner។

អត្ថបទទាក់ទង
 

នៅ​ឆ្នាំ​១៩៩២ លោក Beat Richner បាន​បង្កើត​មូលនិធិ​គន្ធ​បុ​ប្ឆា​ដែលមាន​មូលដ្ឋាន​នៅ​ហ្សួ​រិច ប្រទេស​ស្វី​ស ហើយ​ធ្វើការ​ជុស​ជុល និង​ដាក់​ដំណើរការ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​ឡើងវិញ​។​
 
​លោក វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ (Dr.Beat Richner) ប្រធាន​មូលនិធិ និង​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា បាន​ទ​ទូល​មរណភាព​ក្នុង​អាយុ​៧១​ឆ្នាំ​នៅ​ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស នា​ម៉ោង​២ និង​៤៥​នាទី ថ្ងៃទី​៩ ខែកញ្ញា​។ 


 

Tag:
 ហ៊ុន សែន​
  Beat Richner
  គន្ធរ​បុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com